Close

ក្រុមហ៊ុនចិនមួយមានបំណងស្វែងរកឱកាសវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ក្រុមហ៊ុនចិនមួយមានបំណងស្វែងរកឱកាសវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ក្រុមហ៊ុនចិនមួយមានបំណងស្វែងរកឱកាសវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា

ភ្នំពេញ៖ លោក យុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការីនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូតំណាងក្រុមហ៊ុន MUYUAN FOOD ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្មដ៏ធំមួយនៅប្រទេសចិន។

នាឱកាសនោះ លោក អគ្គលេខាធិការរង បានផ្តល់កិច្ចស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូដែលបានមកស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា និង បានឧទ្ទេសនាមដោយសង្ខេបអំពី: ស្ថាប័ន ក.អ.ក., ការលើកទឹកចិត្ត និងការធានាវិនិយោគក្រោមក្របខ័ណ្ឌច្បាប់វិនិយោគ, កត្តាអំណោយផលនៃសន្តិភាពនិងស្ថិរភាពនយោបាយ, និងភាពលេចធ្លោនៃហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់កម្ពុជាដែលកំពុងរីកដុះដាលជាបន្តបន្ទាប់។

ក្រុមហ៊ុនចិនមួយមានបំណងស្វែងរកឱកាសវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា

បន្ទាប់ពីបានស្តាប់បទឧទ្ទេសនាមសង្ខេបរបស់លោក អគ្គលេខាធិការរង, តំណាងក្រុមហ៊ុនបានសម្តែងនូវសេចក្តីសោមនស្សយ៉ាងខ្លាំង និងបានបង្ហាញនូវឆន្ទៈយ៉ាងមុតមាំក្នុងការវិនិយោគនៅប្រទេសកម្ពុជាប្រកបដោយការទុកចិត្ត និងភាពកក់ក្តៅ។

ក្រុមហ៊ុនក៏បានបញ្ជាក់ថា ខ្លួនមានទំនុកចិត្តក្នុងការផ្សព្វផ្សាយទៅកាន់វិនិយោគិនដទៃថា «មកវិនិយោគនៅអាស៊ាន ត្រូវនឹកឃើញដល់ប្រទេសកម្ពុជាមុនគេ»៕

ក្រុមហ៊ុនចិនមួយមានបំណងស្វែងរកឱកាសវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា