Close

ចំណាប់អារម្មណ៍ លោក FELIX G.DALMAS មុនក្រុមគោព្រៃកម្ពុជា ត្រូវប្រកួតទល់ ស្រីលង្កា រសៀលនេះ!

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៤ កីឡា
ចំណាប់អារម្មណ៍ លោក FELIX G.DALMAS មុនក្រុមគោព្រៃកម្ពុជា ត្រូវប្រកួតទល់ ស្រីលង្កា រសៀលនេះ! ចំណាប់អារម្មណ៍ លោក FELIX G.DALMAS មុនក្រុមគោព្រៃកម្ពុជា ត្រូវប្រកួតទល់ ស្រីលង្កា រសៀលនេះ!

(បាល់ទាត់)៖ នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ វេលាម៉ោង ៥៖១៥នាទីរសៀល ក្រុមគោព្រៃកម្ពុជា ក្រោមការដឹកនាំរបស់លោក Félix Dalmás នឹងត្រូវប្រកួតទល់នឹងក្រុមម្ចាស់ផ្ទះស្រីលង្កា ក្នុងវគ្គជម្រុះជើងទី១ (Play off) ពានរង្វាន់ប្រចាំទ្វីប AFC Asian Cup Saudi Arabia 2027។

ថ្លែងក្នុងសន្និសិទ្ធសារព័ត៍មានមុនការប្រកួត លោក FELIX G.DALMAS បាននិយាយថា៖«សូមអរគុណស្រីលង្កា ដែលបានទទួលយើងបានយ៉ាងល្អ យើងរីករាយដែលបានមកទីនេះ។ សម្រាប់ការប្រកួតក្រុមជម្រើសជាតិកម្ពុជា ជាមួយនឹងក្រុមជម្រើសជាតិស្រីលង្កា យើងកំពុងតែប្រកួតជាមួយនឹងក្រុមស្រីលង្កាថ្មីនិងខុសប្លែកដែលកីឡាករភាគច្រើនគឺមកពីអឺរ៉ុប ដូច្នេះយើងមិនអាចប្រៀបធៀបក្រុមស្រីលង្កានេះជាមួយនឹងក្រុមស្រីលង្កាពីមុនដែលយើងធ្លាប់ប្រកួតជាមួយនោះទេ។ ទាំងនោះហើយជាមូលហេតុដែលយើងត្រូវការការគាំទ្ររបស់អ្នកគាំទ្រទាំងអស់គ្នា សម្រាប់ការប្រកួតបន្ទាប់នេះ!!! អ្នកជាកីឡាករទី១២»

ចំណាប់អារម្មណ៍លោក FELIX G.DALMAS មុនក្រុមគោព្រៃកម្ពុជា ត្រូវប្រកួតទល់ ស្រីលង្កា រសៀលនេះ!

គួរំលឹកថា មុនប៉ះកម្ពុជា សហព័ន្ធកីទ្បាបាល់ទាត់ស្រីលង្កា បានប្រកាសតែងតាំងលោក Abdullah Al Mutairi សញ្ជាតិគុយវ៉ែត ជាគ្រូបង្វឹកបណ្ដោះអាសន្ន ដើម្បីដឹកនាំក្រុមពេលជួបក្រុមគោព្រៃកម្ពុជា សម្រាប់ការប្រកួតជម្រុះ AFC Asian Cup Qualifiers នេះ។

មុនប៉ះគ្នារសៀលនេះ ក្រុមជម្រើសជាតិកម្ពុជា និងស្រីលង្កា ធ្លាប់ជួបគ្នាតែ៣លើក ដោយក្នុងនោះ កម្ពុជា ឈ្នះ ២ និងចាញ់១ ខណៈការប៉ះគ្នាលើកចុងក្រោយនៅឆ្នាំ២០០៦ គឺកម្ពុជា បានយកឈ្នះ ស្រីលង្កា ក្នុងលទ្ធផល ៤-០។

ក្នុងចំណោមកីឡាករដែលត្រូវប្រកួតទល់នឹងស្រីលង្កានៅរសៀលនេះ គេសង្កេតឃើញថា មានតែកីឡាករ ធារី ចន្ថាប៊ីន និងសឿយ វិសាល ប៉ុណ្ណោះ ដែលបានបង្ហាញខ្លួនក្នុងជំនួបចុងក្រោយទល់នឹងស្រីលង្កា កាលពីឆ្នាំ២០១៦ ដែលពេលនោះ កម្ពុជា បានយកឈ្នះ ទៅលើក្រុមស្រីលង្កា ក្នុងលទ្ធផល ៤ ទល់នឹង០ ។ ដោយ ៤គ្រាប់នោះ ស៊ុតបញ្ជូលទីដោយកីឡាករ កែវ សុខផេង ចំនួន២គ្រាប់ ខណៈកីឡាករសឿយ វិសាល និង ធារី ចន្ថាប៊ីន ម្នាក់មួយគ្រាប់។

គួរបញ្ជាក់ថា បន្ទាប់ពីការប្រកួតស្អែកនេះ ក្រុមទាំងពីរ ត្រូវប្រកួតជើងទី២ នៅថ្ងៃទី១០ ខែកញ្ញា នៅពហុកីឡដ្ឋាជាតិអូឡាំពិក ប្រទេសកម្ពុជា៕

ចំណាប់អារម្មណ៍លោក FELIX G.DALMAS មុនក្រុមគោព្រៃកម្ពុជា ត្រូវប្រកួតទល់ ស្រីលង្កា រសៀលនេះ!
ចំណាប់អារម្មណ៍លោក FELIX G.DALMAS មុនក្រុមគោព្រៃកម្ពុជា ត្រូវប្រកួតទល់ ស្រីលង្កា រសៀលនេះ!

អត្ថបទទាក់ទង