Close

សាលារាជធានីភ្នំពេញប្រកាសពីការដាក់ឲ្យប្រើប្រាស់ស្ពានអាកាសឫស្សីកែវ  ផ្លូវ​ជាតិ​លេខ​៥ បណ្ដោះ ចាប់ពីថ្ងៃទី០១ ខែមីនា​ ឆ្នាំ​២០២៣

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ សង្គម
សាលារាជធានីភ្នំពេញប្រកាសពីការដាក់ឲ្យប្រើប្រាស់ស្ពានអាកាសឫស្សីកែវ  ផ្លូវ​ជាតិ​លេខ​៥ បណ្ដោះ ចាប់ពីថ្ងៃទី០១ ខែមីនា​ ឆ្នាំ​២០២៣ សាលារាជធានីភ្នំពេញប្រកាសពីការដាក់ឲ្យប្រើប្រាស់ស្ពានអាកាសឫស្សីកែវ  ផ្លូវ​ជាតិ​លេខ​៥ បណ្ដោះ ចាប់ពីថ្ងៃទី០១ ខែមីនា​ ឆ្នាំ​២០២៣

ភ្នំពេញ​ : រដ្ឋបាល​សាលារាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសជាសាធារណ:ស្ដីពីការដាក់ឲ្យប្រើប្រាស់បណ្ដោះអាសន្នក្នុងគោលបំណងជួយសម្រួលដល់ការធ្វើដំណើរដែលតែងមានការកកស្ទះជារៀងរាល់ថ្ងៃ។

តាមរយៈ​សេចក្តី​ជូនដំណឹង​របស់សាលារាជធានីភ្នំពេញបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ស្ពានអាកាស ឫស្សីកែវ ស្ថិតនៅក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងទទួលការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) តាមវិធីសាស្ត្រយកទីក្រុងចិញ្ចឹមទីក្រុង។

បច្ចុប្បន្នស្ពានអាកាសដែលមានបណ្តោយសរុបប្រវែង ៤៨៣ម៉ែត្រ និងមានទទឹង ១៥,៨ម៉ែត្រ ដែលក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ទទួលបានគោលការណ៍សាងសង់ពីរាជរដ្ឋាភិបាល សម្រេច ការសាងសង់បានស្ទើរត ១០០ភាគរយហើយ នៅសល់តែការងារក្រាលកៅស៊ូ និងអ៊ុតគំនូសចរាចរ ដែលគ្រោងនឹងបញ្ចប់ការដ្ឋានសាងសង់ទាំងស្រុងនាប៉ុន្មានថ្ងៃខាងមុខនេះ។

ជា​មួយគ្នានេះ​ ដើម្បីជួយសម្រួលដល់លំហូរចរាចរ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញបានទទួលគោលការណ៍អនុញ្ញតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្នស្ពានអាកាសឫស្សីកែវ ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ នេះតទៅ។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរទាំងអស់គ្នា។

ទទួលបានសេចក្ដីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌឫស្សីកែវ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងសហការអនុវត្តឱ្យមានប្រសិទ្ធភាព៕

អត្ថបទទាក់ទង