Close

ក្រុមហ៊ុនចិនដ៏ធំមួយមានបំណងដាក់ទុនវិនិយោគ បង្កើតរោងចក្រផលិតស៊ីម៉ងត៍នៅកម្ពុជា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ក្រុមហ៊ុនចិនដ៏ធំមួយមានបំណងដាក់ទុនវិនិយោគ បង្កើតរោងចក្រផលិតស៊ីម៉ងត៍នៅកម្ពុជា ក្រុមហ៊ុនចិនដ៏ធំមួយមានបំណងដាក់ទុនវិនិយោគ បង្កើតរោងចក្រផលិតស៊ីម៉ងត៍នៅកម្ពុជា

ភ្នំពេញ៖ លោក Wensheng Chen ប្រធានក្រុមហ៊ុន Jiangxi Provincial Building Material Group., Ltd.របស់ប្រទេសចិន ឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់ក្រុមហ៊ុននៅកម្ពុជានាពេលនេះ គឺដើម្បីសិក្សាស្វែងយល់បន្ថែមអំពីបរិស្ថានវិនិយោគនៅកម្ពុជា ពិសេសការគិតគូរពីគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍នៅកម្ពុជា។

ការលើកឡើងរបស់លោក Wenshen Chen បានធ្វើឡើងនៅក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ។

នាឱកាសនោះ លោក ជា វុទ្ធី បានសម្តែងនូវការអបអរសាទរចំពោះគម្រោងវិនិយោគបង្កើត រោងចក្រផលិតស៊ីម៉ងត៍នៅកម្ពុជា ដែលនឹងចូលរួមចំណែកជំរុញការអភិវឌ្ឍឧស្សាហកម្មកម្ពុជា ពិសេស វិស័យ សំណង់ និងបានស្នើឱ្យក្រុមហ៊ុនត្រូវមានការគិតគូរពីការចូលរួមកាត់បន្ថយការបំពុលបរិស្ថានជាអតិបរមា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបក៍ដូចជាការប្រើប្រាស់ថាមពលស្អាត។

ក្រុមហ៊ុនចិនដ៏ធំមួយមានបំណងដាក់ទុនវិនិយោគ បង្កើតរោងចក្រផលិតស៊ីម៉ងត៍នៅកម្ពុជា

ជាមួយគ្នានោះ លោក ជា វុទ្ធី បានធ្វើការអធិប្បាយដោយសង្ខេបអំពីរចនា សម្ព័ន្ធ និងតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៤ ពិសេសផ្តោតលើការជំរុញទាក់ទាញការវិនិយោគឯកជន ដែលបច្ចុប្បន្នកម្ពុជាមានច្បាប់ស្តីពីវិនិយោគប្រកបដោយភាព បើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន។

ដោយសារកត្តាសុខសន្តិភាព ស្ថិរភាព នយោបាយ និងភាពអំណោយផលនៃច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគរបស់កម្ពុជា លោក អគ្គ លេខាធិការក៍បានធ្វើការកត់សម្គាល់ពីកំណើនខ្ពស់នៃរំហូរវិនិយោគចិនមកកម្ពុជាផងដែរ។

លោក Wensheng Chen បានបញ្ជាក់ថា ក្រុមហ៊ុន Jiangxi Provincial Building
Material Group., Ltd. គឺជាក្រុមហ៊ុនវិនិយោគក្នុងវិស័យផលិតស៊ីម៉ងត៍នៅចិន ហើយគោលបំណងនៃដំណើរ
ទស្សនកិច្ចនៅកម្ពុជានាពេលនេះគឺដើម្បីសិក្សាស្វែងយល់បន្ថែមអំពីបរិស្ថានវិនិយោគនៅកម្ពុជា ពិសេស ការ
គិតគូរពីគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍នៅកម្ពុជា។

លោកបានបន្ថែមទៀតថា លោកនិងគណៈប្រតិភូ មានការរំភើបចំពោះការរីកចម្រើនដ៍ឆាប់រហ័សរបស់កម្ពុជាបច្ចុប្បន្ន និងបានបង្ហាញពីការជឿជាក់លើដំណើរ អភិវឌ្ឍដ៏ត្រឹមត្រូវរបស់កម្ពុជា។

ក្រុមហ៊ុនចិនដ៏ធំមួយមានបំណងដាក់ទុនវិនិយោគ បង្កើតរោងចក្រផលិតស៊ីម៉ងត៍នៅកម្ពុជា

ជាការឆ្លើយតប លោក អគ្គលេខាធិការបានសម្តែងនូវការអបអរសាទរចំពោះគម្រោងវិនិយោគបង្កើត
រោងចក្រផលិតស៊ីម៉ងត៍នៅកម្ពុជា ដែលនឹងចូលរួមចំណែកជំរុញការអភិវឌ្ឍឧស្សាហកម្មកម្ពុជា ពិសេស វិស័យ
សំណង់ និងបានស្នើឱ្យក្រុមហ៊ុនត្រូវមានការគិតគូរពីការចូលរួមកាត់បន្ថយការបំពុលបរិស្ថានជាអតិបរមា តាម
រយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប ក៍ដូចជាការប្រើប្រាស់ថាមពលស្អាត។

ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំ និង មន្ត្រីទាំងអស់របស់គណៈកម្មាធិការវិនិយោគកម្ពុជា រង់ចាំដោយក្តីរីករាយក្នុងផ្តល់កិច្ចសម្រួលគ្រប់បែបយ៉ាង ជូនក្រុមហ៊ុនក្នុងការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា៕