Close

ក្នុងការស្ទង់មតិចុងក្រោយបង្អស់នៃការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក តើនរណាជាអ្នកទទួលបានគាំទ្រច្រើន?

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
ក្នុងការស្ទង់មតិចុងក្រោយបង្អស់នៃការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក តើនរណាជាអ្នកទទួលបានគាំទ្រច្រើន? ក្នុងការស្ទង់មតិចុងក្រោយបង្អស់នៃការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក តើនរណាជាអ្នកទទួលបានគាំទ្រច្រើន?

បរទេស៖ នៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ ពលរដ្ឋសហរដ្ឋអាមេរិកនឹងធ្វើដំណើរទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ខ្លួន ដែលមានលោក Donal Trump និង លោកស្រី Kamala Harris ជាបេក្ខភាព បន្ទាប់របស់ពួកគេប្រកួតប្រជែងយ៉ាងខ្លាំងសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត ។

នៅចុងខែកក្កដាកន្លងមកនេះ ប្រធានាធិបតីដែលកំពុងកាន់អំណាចរបស់សហរដ្ឋអាមេរិកលោក Joe Biden បានប្រកាសមិនចូលរួមប្រកួតប្រជែងសម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ បន្ទាប់ពី លោក រងនូវសម្ពាធយ៉ាងខ្លាំង ក្រោយពីចូលរួមកម្មវិធីជជែកដេញដោលជាមួយលោក Donald Trump និងការបង្កើនឱ្យមានសំណួរជាច្រើនអំពីបញ្ហាសុខភាពរបស់លោក ។

ជាមួយគ្នានោះ លោក Biden ក៏បានប្រកាសគាំទ្រអនុប្រធានាធិបតីរបស់លោក គឺលោកស្រួ Kamala Harris ឱ្យប្រកួតប្រជែងជាមួយ លោក Donald Trump ដែលជាអតីតប្រធានាធិបតី ។

ក្នុងការស្ទង់មតិចុងក្រោយបង្អស់នៃការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក តើនរណាជាអ្នកទទួលបានគាំទ្រច្រើន?

នៅមហាសន្និបាតជាតិប្រជាធិបតេយ្យ ដែលធ្វើឡើងនៅទីក្រុង Chicago កាលពីសប្តាហ៍មុន បានបញ្ជាក់ពីការតែងតាំង លោកស្រី Harris ជាបេក្ខភាពប្រធានាធិបតី និងអភិបាលរដ្ឋ Minnesota លោក Tim Walz ជា អនុប្រធានាធិបតី។

បេក្ខភាពប្រធានាធិបតីទាំងពីររូប (Donald Trump និង Kamala Harris) បាននឹងកំពុងប្រឈមមុខ និងប្រកួតគ្នាតាមរយៈគោលនយបាយដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋសហរដ្ឋអាមេរិកសម្រាប់ការបោះឆ្នោតនៅក្នុងខែវិច្ឆិកាខាងមុខនេះ។

ដូច្នេះតើនរណាជាអ្នកនាំមុខ ហើយអ្នកណាត្រូវទាយថានឹងឈ្នះ?

យោងតាមមធ្យមភាគការបោះឆ្នោតជាតិចុងក្រោយបំផុត និងទិន្នន័យបោះឆ្នោតជាប្រវត្តិសាស្ត្រសម្រាប់ លោក Biden និងលោក Trump ដែលប្រមូលបានដោយសារព័ត៌មាន Euronews បានឱ្យដឹងថា និន្នាការប្រកួតប្រជែងនេះបង្ហាញពីការកើនឡើងនៃការគាំទ្រសម្រាប់ លោកស្រី Harris នាពេលថ្មីៗនេះ ។

នៅសល់រយៈពេលជាងពីរខែទៀតសម្រាប់បេក្ខជនទាំងពីរដើម្បីធ្វើយុទ្ធនាការ និងបង្កើនការគាំទ្ររបស់អ្នកបោះឆ្នោត។ ជាពិសេសនៅក្នុងរដ្ឋសំខាន់ៗរបស់សហរដ្ឋអាមេរិក៕

ក្នុងការស្ទង់មតិចុងក្រោយបង្អស់នៃការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក តើនរណាជាអ្នកទទួលបានគាំទ្រច្រើន?