Close

រដ្ឋមន្ត្រីបីរូបចុះពិនិត្យមើលទិដ្ឋភាពជាក់ស្តែងអំពីសមត្ថភាព គុណភាព បច្ចេកវិទ្យា និងទំនើបកម្មរបស់រោងម៉ាស៊ីនកិនស្រូវនៅខេត្តកំពង់ស្ពឺ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានជាតិ សង្គម
រដ្ឋមន្ត្រីបីរូបចុះពិនិត្យមើលទិដ្ឋភាពជាក់ស្តែងអំពីសមត្ថភាព គុណភាព បច្ចេកវិទ្យា និងទំនើបកម្មរបស់រោងម៉ាស៊ីនកិនស្រូវនៅខេត្តកំពង់ស្ពឺ រដ្ឋមន្ត្រីបីរូបចុះពិនិត្យមើលទិដ្ឋភាពជាក់ស្តែងអំពីសមត្ថភាព គុណភាព បច្ចេកវិទ្យា និងទំនើបកម្មរបស់រោងម៉ាស៊ីនកិនស្រូវនៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ បានចុះទស្សនកិច្ច និងសំណេះសំណាលជាមួយរោងចក្រកិនស្រូវនៅក្នុងខេត្តកំពង់ស្ពឺ

ដំណើរទស្សនកិច្ចនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យមើលទិដ្ឋភាពជាក់ស្តែងអំពីសមត្ថភាព គុណភាព បច្ចេកវិទ្យា និងទំនើបកម្មរបស់រោងម៉ាស៊ីនកិនស្រូវនៅកម្ពុជា ព្រមទាំងរួមគ្នាផ្សព្វផ្សាយអំពីសក្តានុពលរបស់វិស័យស្រូវអង្ករកម្ពុជាដោយឈរលើមូលដ្ឋាន (ដាំដុះមានគុណភាពល្អ កិនកែច្នៃប្រកបដោយសុវត្ថិភាព និងទីផ្សារដែលមាននិរន្តរភាព និងប្រាក់ចំណេញដោយមានការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាលតាមរយៈគោលនយោបាយនានា) ។

នៅក្នុងដំណើរទស្សនកិច្ចនេះ រដ្ឋមន្ត្រីទាំងបីរូប បានស្វែងយល់ពីប្រតិបត្តិការ និងពិនិត្យខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុន អប្សារា រ៉ាយស៍ និង ព្រីម្លិះ ខបភើរេសិន ព្រមទាំងបានពិភាក្សាជាមួយក្រុមហ៊ុនទាំងពីរដើម្បីកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងទីផ្សារអង្ករពិភពលោក។

រដ្ឋមន្ត្រីបីរូបចុះពិនិត្យមើលទិដ្ឋភាពជាក់ស្តែងអំពីសមត្ថភាព គុណភាព បច្ចេកវិទ្យា និងទំនើបកម្មរបស់រោងម៉ាស៊ីនកិនស្រូវនៅខេត្តកំពង់ស្ពឺ

ឯកឧត្តម ហែម វណ្ណឌី បានកោតសរសើររោងចក្រកិនស្រូវទាំងពីរ ដែលបានប្រកាន់យកស្តង់ដារផលិតកម្ម ការប្រើប្រាស់បច្ចេកវិទ្យា និងគោរពតាមបទបញ្ញត្តិទីផ្សារ។ ឯកឧត្តមបានសង្កត់ធ្ងន់លើការបន្តពង្រឹងសមត្ថភាពផលិតកម្ម ដើម្បីក្រុមហ៊ុនត្រៀមខ្លួនប្រកួតប្រជែង នៅពេលកម្ពុជាចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។

ឯកឧត្តមក៏បានរំលេចអំពីលក្ខខណ្ឌតម្រូវទីផ្សារកាន់តែខ្ពស់ ពិសេសទាក់ទងនឹងការការពារបរិស្ថាន ព្រមទាំងបានលើកទឹកចិត្តក្រុមហ៊ុនឱ្យប្រកាន់យកនូវផលិតកម្មបៃតង និងសេដ្ឋកិច្ចវិលជុំ ដើម្បីប្រើប្រាស់ឱ្យអស់នូវសក្តានុពល និងជួយដល់សហគ្រាសក្នុងស្រុកនានា។

ឯកឧត្តមបានបន្ថែមថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រែក្លាយមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដើម្បីបង្កើនសមត្ថភាពធ្វើតេស្ដ រួមទាំងតេស្តលើប៉ារ៉ាម៉ែត្រដែលគាំទ្រដល់ផលិតកម្មស្រូវអង្ករ និងវិស័យកសិ-ឧស្សាហកម្ម។ ក្រសួងក៏បានកែសម្រួលសេវាសាធារណៈរបស់ខ្លួន និងបានត្រៀមខ្លួនដើម្បីគាំទ្រវិស័យឯកជនឱ្យបានកាន់តែប្រសើរ៕

រដ្ឋមន្ត្រីបីរូបចុះពិនិត្យមើលទិដ្ឋភាពជាក់ស្តែងអំពីសមត្ថភាព គុណភាព បច្ចេកវិទ្យា និងទំនើបកម្មរបស់រោងម៉ាស៊ីនកិនស្រូវនៅខេត្តកំពង់ស្ពឺ
រដ្ឋមន្ត្រីបីរូបចុះពិនិត្យមើលទិដ្ឋភាពជាក់ស្តែងអំពីសមត្ថភាព គុណភាព បច្ចេកវិទ្យា និងទំនើបកម្មរបស់រោងម៉ាស៊ីនកិនស្រូវនៅខេត្តកំពង់ស្ពឺ រដ្ឋមន្ត្រីបីរូបចុះពិនិត្យមើលទិដ្ឋភាពជាក់ស្តែងអំពីសមត្ថភាព គុណភាព បច្ចេកវិទ្យា និងទំនើបកម្មរបស់រោងម៉ាស៊ីនកិនស្រូវនៅខេត្តកំពង់ស្ពឺ រដ្ឋមន្ត្រីបីរូបចុះពិនិត្យមើលទិដ្ឋភាពជាក់ស្តែងអំពីសមត្ថភាព គុណភាព បច្ចេកវិទ្យា និងទំនើបកម្មរបស់រោងម៉ាស៊ីនកិនស្រូវនៅខេត្តកំពង់ស្ពឺ