Close

បង្ហាញខ្លួនប្រកួតដំបូង Mbappe ស៊ុត១គ្រាប់ជួយ Real Madrid លើកពាន UEFA Super Cup

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០២៤ កីឡា
បង្ហាញខ្លួនប្រកួតដំបូង Mbappe ស៊ុត១គ្រាប់ជួយ Real Madrid លើកពាន UEFA Super Cup បង្ហាញខ្លួនប្រកួតដំបូង Mbappe ស៊ុត១គ្រាប់ជួយ Real Madrid លើកពាន UEFA Super Cup

(បាល់ទាត់)៖ កាលពីយប់មិញនេះ កីឡាករចំណូលថ្មី Kylian Mbappe បានបង្ហាញខ្លួនក្នុងប្រកួតផ្លូវការណ៍ឲ្យក្រុមថ្មី ដោយស៊ុតបញ្ជូលទីមួយគ្រាប់ ក្នុងជំនួបដែលក្រុមស្ដេចស Real Madrid យកឈ្នះក្រុម Atalanta ក្នុងលទ្ធផល ២-០ លើកពាន UEFA Super Cup

ការប្រកួតដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិ Warsaw ក្រុមអធិរាជស Real Madrid ដែលជាម្ចាស់ជើងឯក UEFA Champion League ពិតជាធ្វើបានល្អមែនទែន ដោយស៊ុតបញ្ជូលទី២គ្រាប់ លើម្ចាស់ជើងឯក UEFA Europa League ក្រុម Atalanta។ គ្រាប់បាល់ទាំង២គ្រាប់របស់ Real Madrid រកបានដោយខ្សែបម្រើកំពូលល្បឿន Federico Valverde នៅនាទី៥៩ និងកីឡាករ Kylian Mbappe នាទី៦៨។

បង្ហាញខ្លួនប្រកួតដំបូង Mbappe ស៊ុត១គ្រាប់ជួយ Real Madrid លើកពាន UEFA Super Cup

តាមរយៈជ័យជំនះយប់មិញនេះ បានជួយឲ្យក្រុម Real Madrid ក្លាយជាក្រុមតែមួយគត់ ឈ្នះពាន UEFA Super Cup ច្រើនជាងគេ ពោលគឺ ៦ដង ដោយនាំមុខក្លឹប Barcelona និង AC Milan ដែលធ្លាប់ឈ្នះពាននេះចំនួន៥ដងដូចគ្នា។

គួរបញ្ជាក់ថា Mbappe គឺជាកីឡាកររបស់ Madrid ដំបូងគេ ដែលស៊ុតបញ្ចូលទីក្នុងការប្រកួតដំបូងសម្រាប់ក្លឹប ចាប់តាំងពី Bellingham ធ្លាប់ធ្វើបាន ទល់នឹង Athletic Bilbao កាលពី ១២ខែមុន ហើយជាកីឡាករដំបូង ដែលធ្វើបានក្នុង Super Cup ចាប់តាំងពី Marco Asensio ទល់នឹង Sevilla ក្នុងឆ្នាំ ២០១៦៕

បង្ហាញខ្លួនប្រកួតដំបូង Mbappe ស៊ុត១គ្រាប់ជួយ Real Madrid លើកពាន UEFA Super Cup