Close

កិច្ចប្រជុំពិភាក្សាសំណើកែសម្រួលគន្លងអ័ក្សផ្លូវ នៃគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលប៉ះពាល់ខ្សែបញ្ជូនអគ្គិសនី ១១៥ គីឡូវ៉ុល

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានជាតិ
កិច្ចប្រជុំពិភាក្សាសំណើកែសម្រួលគន្លងអ័ក្សផ្លូវ នៃគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលប៉ះពាល់ខ្សែបញ្ជូនអគ្គិសនី ១១៥ គីឡូវ៉ុល កិច្ចប្រជុំពិភាក្សាសំណើកែសម្រួលគន្លងអ័ក្សផ្លូវ នៃគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលប៉ះពាល់ខ្សែបញ្ជូនអគ្គិសនី ១១៥ គីឡូវ៉ុល

ភ្នំពេញ៖ ឯកឧត្តម ស៊ឹង សុគង់ អនុរដ្ឋលេខាធិការ តំណាង ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិភាក្សាករណីសំណើកែសម្រួលគន្លងអ័ក្សផ្លូវដែលប៉ះពាល់ខ្សែបញ្ជូនអគ្គិសនី ១១៥ គីឡូវ៉ុល ចំនួន៣ ទីតាំង ដែលរងផលប៉ះពាល់ដោយសារគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត។

កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃ ទី១២ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអគ្គិសនីកម្ពុជា តំណាងក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-បាវិត តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រៃវែង និងខេត្តស្វាយរៀង ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សាការងារលើផលប៉ះពាល់ខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ១១៥ គីឡូវ៉ុល ដែលថ្នក់ខ្សែទាប របស់អគ្គិសនីកម្ពុជា ចំនួន ៣ទីតាំង ដែលគន្លងអ័ក្សផ្លូវល្បឿនលឿនរត់ឆ្លងកាត់ក្រោមគន្លងខ្សែនៅ K៤២+០២៩ K៩៤+៥១៤ និង K១១៣+៣៨៧សំដៅស្វែងរកដំណោះស្រាយសមសម្រប និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ។

អង្គប្រជុំបានឯកភាពគ្នា សិក្សាបន្ថែមបង្គោលថ្មី ដើម្បីលើកំពស់ ខ្សែបណ្តាល ស្របតាមបទដ្ឋានបច្ចេកទេស ។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ បានស្នើដល់តំណាងអគ្គិសនីកម្ពុជា តំណាងក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ធ្វើការសិក្សាបន្ថែមទៀតលើករណីនេះ និងណែនាំដល់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការគ្នា និងផ្ដល់ព័ត៌មានគ្នាទៅវិញទៅមកឱ្យបានគ្រប់ជ្រុងជ្រោយ និងដើម្បីជួយពន្លឿនការងារឱ្យបានកាន់ឆាប់រហ័ស។

គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត មានប្រវែង១៣៥,១០ គម វិនិយោគដោយក្រុមហ៊ុន Cambodia PPVBT Expressway Co.,Ltd ជាក្រុមហ៊ុមបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដែលកិច្ចសន្យាភាពជាដៃគូរដ្ឋ និងឯកជនបានចុះហត្ថលេខា នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ តាមទម្រង់BOT (សាងសង់ប្រតិបត្តិការ ផ្ទេរ) មានរយៈពេល ៥០ឆ្នាំ និងបានបើកការដ្ឋានកាលពីថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២៣៕

អត្ថបទទាក់ទង