Close

កសិករគំរូសហគមន៍មាន់ស្រែធម្មជាតិសុវត្ថិភាពកៀនសង្កែ កែឆ្នៃការ៉ុងស៊ីម៉ងត៍ដើម្បីដាំបន្លែ ងាយស្រួលដាំ និងជួយដល់បរិស្ថាន

ដោយ៖ Chhan Sreyka ​​ | 9 ម៉ោងមុន ព័ត៌មានជាតិ
កសិករគំរូសហគមន៍មាន់ស្រែធម្មជាតិសុវត្ថិភាពកៀនសង្កែ កែឆ្នៃការ៉ុងស៊ីម៉ងត៍ដើម្បីដាំបន្លែ ងាយស្រួលដាំ និងជួយដល់បរិស្ថាន កសិករគំរូសហគមន៍មាន់ស្រែធម្មជាតិសុវត្ថិភាពកៀនសង្កែ កែឆ្នៃការ៉ុងស៊ីម៉ងត៍ដើម្បីដាំបន្លែ ងាយស្រួលដាំ និងជួយដល់បរិស្ថាន

សៀមរាប៖ កសិករគំរូក្នុងសហគមន៍មាន់ស្រែធម្មជាតិសុវត្ថិភាពកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប បានបង្ហាញគំនិតច្នៃប្រឌិតខ្ពស់ ដោយការយកសំបកការ៉ុងស៊ីម៉ងត៍មកប្រើប្រាស់ជំនួសផើងសម្រាប់ដាំដុះដំណាំបន្លែ ដែលវិធីសាស្ត្រនេះមិនត្រឹមតែផ្ដល់ភាពងាយស្រួលក្នុងការដាំដុះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការការពារបរិស្ថានផងដែរ។

លោក ឡុច សាន់ ជាកសិករគំរូ ក្នុងសហគមន៍មាន់ស្រែធម្មជាតិសុវត្ថិភាពកៀនសង្កែ បានឱ្យដឹងថា ការសម្រេចយកការ៉ុងស៊ីម៉ងត៍មកធ្វើជាផើងដាំដំណាំ បានផ្ដល់ងាយស្រួលក្នុងការដាំដុះ, ការផ្លាស់ទី និងមិនរើសទីតាំងដីដាំដុះ ជាពិសេសជៀសវាងការយកសំបកការ៉ុងទៅដុតចោល ដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាពសាធារណៈ។

លោកថា ការដាំដុះដំណាំក្នុងការ៉ុងនេះ អាចដាំបានគ្រប់ប្រភេទបន្លែ មានដូចជាបន្លែស្លឹក បន្លែម៉ើម និងបន្លែផ្លែ ហើយវាក៏ទទួលបានទិន្នផលល្អដូចដាំដុះលើដីផ្ទាល់ ជាពិសេសកសិករងាយស្រួលក្នុងការជំរះយកស្មៅចេញ។

កសិករគំរូសហគមន៍មាន់ស្រែធម្មជាតិសុវត្ថិភាពកៀនសង្កែ កែឆ្នៃការ៉ុងស៊ីម៉ងត៍ដើម្បីដាំបន្លែ ងាយស្រួលដាំ និងជួយដល់បរិស្ថាន

កសិករគំរូខាងលើបានឱ្យដឹងទៀតថា បើដាំលើផ្ទាល់ដីវាធ្វើឱ្យស្មៅ ឬរុក្ខជាតិផ្សេងៗស្រូបយកជីវជាតិពីបន្លែ ប៉ុន្តែការដាំក្នុងការ៉ុង ពួកគាត់អាចគ្រប់គ្រងជីបានល្អ ព្រោះមិនមានរុក្ខជាតិផ្សេងៗ បឺតយកជីជាតិក្នុងការ៉ុងបានទេ ខណៈនៅរដូវវស្សាមានភ្លៀងច្រើនអាចមានទឹកជន់លិច នោះកសិករក៏អាចចល័តការ៉ុងដំណាំ ដើម្បីជៀសពីការជន់លិចធ្វើឱ្យរលួយដំណាំបានយ៉ាងងាយស្រួល។

សូមបញ្ជាក់ថា លោក ឡុច សាន់ រស់នៅក្នុងឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប ជាកសិករគំរូមួយរូប ដែលបានជ្រើសរើសយកការដាំបន្លែចម្រុះ និងការចិញ្ចឹមសត្វ មិនត្រឹមតែជួយកាត់បន្ថយការចំណាយប្រចាំថ្ងៃប៉ុណ្ណោះទេ តែក៏អាចយកទៅលក់លើទីផ្សារ ដោយក្នុងមួយខែ លោកអាចរកចំណូលបានពី ៤០ម៉ឺនរៀល ទៅ៥០ម៉ឺនរៀលផងដែរ៕មន្ទីរព័ត៌មានខេត្តសៀមរាប

កសិករគំរូសហគមន៍មាន់ស្រែធម្មជាតិសុវត្ថិភាពកៀនសង្កែ កែឆ្នៃការ៉ុងស៊ីម៉ងត៍ដើម្បីដាំបន្លែ ងាយស្រួលដាំ និងជួយដល់បរិស្ថាន