មន្ត្រីជំនាញតំឡើងឧបករណ៍រាប់ចំនួន និងការប្រើប្រាស់ល្បឿនយានយន្ដតាមបណ្ដោយផ្លូវជាតិលេខ ៥
កំពង់ឆ្នាំង៖ មន្រ្តីជំនាញនៃនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានសហការណ៍ជាមួយមន្រ្តីជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដកំពង់ឆ្នាំង បានចុះទៅតំឡើងឧបករណ៍រាប់ចំនួន និងការប្រើប្រាស់ល្បឿនយានយន្ដ (MetroCount) នៅផ្លូវវាងក្រុងខេត្តកំពង់ឆ្នាំង។
ការតំឡើងឧបករណ៍រាប់ចំនួន និងការប្រើប្រាស់ល្បឿនយានយន្ដ (MetroCount)តាមបណ្ដោយផ្លូវជាតិលេខ ៥ ធ្វើឡើង នៅថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ នៅទីតាំងចំនួន២ KCH-B2 Pk89+600 និងKCH-B4 Pk84+300។
ការតំឡើងឧបករណ៍រាប់ចំនួន និងការប្រើប្រាស់ល្បឿនយានយន្ដ (MetroCount)តាមបណ្ដោយផ្លូវជាតិលេខ ៥ ធ្វើឡើង តាមការស្នើសុំរបស់អ្នកជំនាញការជប៉ុន JICA ដែលជាសកម្មភាពរបស់ក្រុមទី២ក្នុងគម្រោងធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើផ្លូវជាតិសំខាន់ៗក្នុងព្រះរាជាណាចក្រកម្ពុជា។
ការតំឡើងឧបករណ៍រាប់ចំនួន និងការប្រើប្រាស់ល្បឿនយានយន្ដ (MetroCount)តាមបណ្ដោយផ្លូវជាតិលេខ៥នេះ ក្នុងគោលបំណងប្រមូលទិន្នន័យចំនួនចរាចរណ៍ និងល្បឿនយានយន្ត ទិន្នន័យនេះអាចឱ្យយើងដឹងពីលំហូរចរាចរណ៍នៅទីនោះ ជាទឡ្ហីករណ៍ក្នុងការសម្រេច ឬកែលម្អរបន្ថែមផ្លូវតំបន់នោះឱ្យមានចរាចរណ៍កាន់តែល្អប្រសើរ និងមានសុវត្ថិភាព។