Close

អាណិត ឧកញ៉ា ម៉ុង ឫទ្ធី ណាស់ ព្រោះខាតបង់លុយជាង ៣លានដុល្លារ ពាក់ព័ន្ធនឹងករណីឆេះចម្ការកៅស៊ូមួយកន្លែង

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ
អាណិត ឧកញ៉ា ម៉ុង ឫទ្ធី ណាស់ ព្រោះខាតបង់លុយជាង ៣លានដុល្លារ ពាក់ព័ន្ធនឹងករណីឆេះចម្ការកៅស៊ូមួយកន្លែង អាណិត ឧកញ៉ា ម៉ុង ឫទ្ធី ណាស់ ព្រោះខាតបង់លុយជាង ៣លានដុល្លារ ពាក់ព័ន្ធនឹងករណីឆេះចម្ការកៅស៊ូមួយកន្លែង

កោះកុង៖ លោកឧកញ៉ា ម៉ុង ឫទ្ធី ដែលជាអ្នកជំនួញលើវិស័យកសិកម្មនៅកម្ពុជា និងជាម្ចាស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បានប្រកាសពីការខាតបង់ទឹកប្រាក់រហូតដល់ជាង៣លានដុល្លារសហរដ្ឋអាមេរិក ដោយសារភ្លើង ឆេះ ចម្ការកៅស៊ូប្រមាណជាង២០ហិកតា មួយកន្លែងនៅខេត្តកោះកុង។

ជាមួយនឹងការប្រកាសខាតបង់ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ លោក ឧកញ៉ា ម៉ុង ឫទ្ធី ក៏បានលើកឡើងថា ករណីនេះក៏បណ្ដាលឲ្យកម្មករ និងបុគ្គលឹករបស់ក្រុមហ៊ុនជាច្រើនបាត់ ការងារផងដែរ ។

លោកឧកញ៉ា ម៉ុង ឫទ្ធីបានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃទី ៣០ ខែមេសានេះបញ្ជាក់ថា វេលាម៉ោង១រសៀលថ្ងៃចន្ទទី២៩ខែមេសាឆ្នាំ២០២៤ មានករណីភ្លើងឆេះចំការកៅស៊ូរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធីគ្រុបអស់ប្រមាណជាជាង២០ហិកតាសរុបដើមកៅស៊ូដែលឆេះខូចខាតអស់ចំនួន ១១.២០០ដេីម នៅចំណុចព្រំប្រទល់ឃុំកែវផុសស្រុកស្ទឹងហាវ និងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង បណ្តាលមកពីប្រជាជនកាប់រានព្រៃដុតដោយមិនមានការប្រុងប្រយ័ត្ន បណ្តាលអោយឆាបឆេះរាលដាលមកចំការកៅស៊ូតែម្តង»។

លោកឧកញ៉ា ម៉ុង ឫទ្ធី សង្កត់ទៀតថា ករណីនេះបណ្ដាលអោយបាត់ការងាររបស់បុគ្គលឹក កម្មករ និងទ្រព្យសម្បត្តិបេីគឹតជាថវិការអស់ប្រមាណជាជាងបីរយពាន់ដុល្លារសហរដ្ឋអាមេរិក ៕

អត្ថបទទាក់ទង