Close

លោក Biden ផ្តល់លុយដល់យោធាអ៊ីស្រាអែលចំនួន ១៧ ពាន់លានដុល្លារដើម្បីបន្តធ្វើសង្គ្រាម

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
លោក Biden ផ្តល់លុយដល់យោធាអ៊ីស្រាអែលចំនួន ១៧ ពាន់លានដុល្លារដើម្បីបន្តធ្វើសង្គ្រាម លោក Biden ផ្តល់លុយដល់យោធាអ៊ីស្រាអែលចំនួន ១៧ ពាន់លានដុល្លារដើម្បីបន្តធ្វើសង្គ្រាម

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានចុះហត្ថលេខាលើច្បាប់ថ្មីមួយដោយបានផ្តល់មូលនិធិចំនួន ១៧ ពាន់លានដុល្លារ ដល់ប្រទេសអីស្រាអែលសម្រាប់បន្តធ្វើសង្គ្រាមក្នុងចំណោមមូលនិធិចំនួន ៩៤ ពាន់លានដុល្លារ ដែលបានផ្តល់ទៅអ៊ុយក្រែន និងតៃវ៉ាន់ ក្រោយពេលដែលសភាបានអនុម័តច្បាប់ជាផ្លូវការ។

លោក Biden បានសាទរចំពោះការអនុម័តច្បាប់នេះកាលពីថ្ងៃពុធថាជា “ថ្ងៃល្អសម្រាប់សន្តិភាពពិភពលោក” និងបានចាទុកថា វិធានការនេះធ្វើឱ្យសហរដ្ឋអាមេរិកមានសុវត្ថិភាពជាងមុន។

កញ្ចប់នេះនឹងផ្តល់ឱ្យអ៊ីស្រាអែលនូវជំនួយបន្ថែមចំនួន ១៧ ពាន់លានដុល្លារ

បើទោះបីជាមានការអំពាវនាវមិនឱ្យសហរដ្ឋអាមេរិកផ្តល់ជំនួយដល់ប្រទេសអ៊ីស្រាអែលដែលមានការរំលោភបំពាននៅក្នុងតំបន់ហ្គាហ្សាធ្វើឱ្យជនជាតិប៉ាឡេស្ទីនជាង ៣៤,000 នាក់ស្លាប់ក៏ដោយ។
ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិកបានចាត់ទុកជំនួយថ្មីនេះថាជាកិច្ចខិតខំប្រឹងប្រែងដើម្បីជួយអ៊ីស្រាអែលការពារខ្លួនពីការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់។

លោក Biden បានប្រាប់អ្នកយកព័ត៌មានថា “ការប្តេជ្ញាចិត្តរបស់ខ្ញុំចំពោះអ៊ីស្រាអែល – ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់ម្តងទៀត មិនមែនជាការបិទបាំងទេ ។ «សន្តិសុខរបស់អ៊ីស្រាអែលគឺសំខាន់ណាស់»។

ក្រុមអ្នកតស៊ូមតិសិទ្ធិប៉ាឡេស្ទីនបានបដិសេធន៍វិធានការនេះភ្លាមៗ ដោយសង្កត់ធ្ងន់ថា អ៊ីស្រាអែលនឹងប្រឈមមុខតុលាការឧក្រិដ្ឋកម្មអន្តរជាតិពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប៉ាឡេស្ទីន៕

ប្រធានាធិបតីអាមេរិកលោក Joe Biden បានចុះហត្ថលេខាលើច្បាប់ថ្មីមួយដោយបានផ្តល់មូលនិធិបរទេសចំនួន ៩៤ ពាន់លានដុល្លារ ដែលរួមមានជំនួយយោធាដល់អ៊ីស្រាអែល អ៊ុយក្រែន និងតៃវ៉ាន់ ដែលជាប្រទេសសម្ព័ន្ធមិត្ររបស់ខ្លួន ក្រោយពេលដែលសភាបានអនុម័តច្បាប់ជាផ្លូវការ៕

អត្ថបទទាក់ទង