Close

ឈិន ឈឿន ប្រាប់ពីគន្លឹះខ្លីៗ ដើម្បីអាចជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ កីឡា
ឈិន ឈឿន ប្រាប់ពីគន្លឹះខ្លីៗ ដើម្បីអាចជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិ ឈិន ឈឿន ប្រាប់ពីគន្លឹះខ្លីៗ ដើម្បីអាចជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិ

(បាល់ទាត់)៖ ជាការពិតណាស់ គ្រប់កីឡាករបាល់ទាត់អាជីពទាំងអស់ តែងតែប្រាថ្នាលេងនៅក្នុងក្លិបល្បី និងមានឈ្មោះជាប់ក្នុងក្រុមជម្រើសជាតិ ដើម្បីជួយប្រទេសរបស់ខ្លួនក្នុងព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ។

យ៉ាងណាការជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិ មិនមែនជារឿងងាយស្រួលនោះទេ ពិសេសក្នុងបាល់ទាត់សម័យទំនើបនេះ ដោយតម្រូវឲ្យកីឡាករទាំងអស់មានការលះបង់ខ្ពស់ មានកាយសម្បទាល្អ បច្ចេកទេស កំលាំង បូករួមជាមួយការហ្វឹកហាត់ជាដើម។

ត្រង់ចំណុចនេះ អតីតកីឡាករជម្រើសជាតិកម្ពុជា ដែលមានរហស្សនាមថា ឆាលី ១២៥cc កីឡាករ ឈិន ឈឿន បានចែករំលែកតិចនិកដើម្បីជាប់ក្នុងក្រុមជម្រើសជាតិ ដោយនិយាយថា៖ បាល់ទាត់សម័យទំនើបទាំងបច្ចេកទេស និងកម្លាំងមិនអាចខ្វះមួយណាបានឡើយ! ការហ្វឹកហាត់ជារៀងរាល់ថ្ងៃ នឹងក្លាយជាទម្លាប់ និងបង្កើនសមត្ថភាពរបស់យើងឲ្យកាន់តែល្អ។

កីឡាករដែលមានដើមកំណើតក្នុងខេត្តព្រៃវែង រូបនេះ សង្កត់ធ្ងន់ថា ៖«សម្រាប់ប្អូនៗ ក្មួយៗ ចង់ក្លាយជាកីឡាករដែលល្អ រឺចង់ជាប់ជម្រើសជាតិ ត្រូវខិតខំលួចហាត់ឱ្យច្រើនជាង ហាត់រួច!”ហើយត្រូវជឿជាក់លើខ្លួនឯង ថាយើងមានថាមពលជំរុញដ៏ខ្លាំងក្លាពីខាងក្នុង ដើម្បីសម្រេចគោលដៅនោះ»។

គួរបញ្ជាក់ថា ឈិន ឈឿន បានជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិកម្ពុជា តាំងពីឆ្នាំ ២០១១ មកម្លេះ ហើយបានបង្ហាញខ្លួនឲ្យក្រុមគោព្រៃ សរុបមិនតិចជាង ៧០ប្រកួតឡើយ៕

អត្ថបទទាក់ទង