មន្ត្រីខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំពិភាក្សាចងក្រងប្រវត្តិកកើត នៃរមណីយដ្ឋានទឹកធ្លាក់ហោង ស្ថិតនៅឃុំកំពាន់

ត្បូងឃ្មុំ៖ មន្ត្រីនៃរដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំពិភាក្សាចងក្រងប្រវត្តិកកើត នៃរមណីយដ្ឋានទឹកធ្លាក់ហោង ស្ថិតនៅឃុំកំពាន់ របស់ខេត្តត្បូងឃ្មុំ ដើម្បីទុកជាកេរ្តិ៍ដំណែលសម្រាប់យុវជនជំនាក់ក្រោយធ្វើការសិក្សាស្រាវជ្រាវ ។
កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំសាលាស្រុកមេមត់ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ក្រោមវត្តមាន លោក ស្រេង លី អភិបាល នៃគណៈអភិបាលស្រុកមេមត់ និងលោក អ៊ុក សំអឿន ប្រធានក្រុមប្រឹក្សាស្រុក។ ក្នុងនោះមានការចូលរួមពី លោកប្រធាន-អនុប្រធានមន្ទីរជំនាញចំនួន០៣ រួមមាន មន្ទីរវប្បធម៍ មន្ទីរព័ត៌មាន និងមន្ទីរទេសចរណ៍។ ព្រមទាំង អភិបាលរងស្រុក មន្រ្តីសាលាស្រុក លោកមេឃុំកំពាន់ ចាស់ព្រឹទ្ធាចារ្យ និងអ្នកពាក់ព័ន្ធ។

ទឹកធ្លាក់ហោងស្ថិតនៅឃុំកំពាន់ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានចម្ងាយប្រមាណ ៣៨គីឡូម៉ែត្រ ពីទីរួមខេត្ត និងកំពុងទាក់ទាញភ្ញៀវទេសចរ។
ទឹកធ្លាក់ហោងគឺ ជាតំបន់ភ្នំក្រំថ្ម ហើយរូងថ្មរាប់សិបម៉ែត្រការេ ដែលមានល្បាក់ទឹកធ្លាក់ជាច្រើនថ្នាក់ ហើយមានទេសភាពស្រស់បំព្រងនិងខ្យល់អាកាសល្អបរិសុទ្ធ។ ភ្ញៀវទេសចរតែងតែនាំគ្នាទៅទស្សនាទេសភាពពិតៗ និងហែលទឹកកម្សាន្ដលេងជាមួយល្បឿនទឹកហូរ។ ភ្ញៀវជាញឹកញាប់បានមកទីនោះ ដើម្បីអធិដ្ឋានដល់ព្រះពុទ្ធបដិមា និងដើម្បីស្វែងរកពរជ័យពីព្រះសង្ឃដែលគង់នៅទីនោះ ។
បើយោងតាមអាជ្ញាធរមូលដ្ឋាននៅទឹកធ្លាក់ហោងមានដីប្រមាណ ១.៨០០ហិតា ដែលសុទ្ធសឹងតែជាព្រៃក្រាស់ៗ។ ទឹកធ្លាក់ហោងកំពុងមានការពេញនិយមទៅទស្សនាកម្សាន្ដពីភ្ញៀវយ៉ាងខ្លាំង។

រមណីយដ្ឋានធម្មជាតិ «ទឹកធ្លាក់ហោង» ជារមណីយដ្ឋានធម្មជាតិ ក្នុងចំណោមរមណីយដ្ឋានជាច្រើនទៀតស្ថិតក្នុងឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានចម្ងាយប្រមាណ ៣៨គីឡូម៉ែត្រ ពីទីរួមខេត្ត និងកំពុងទាក់ទាញភ្ញៀវទេសចរ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ លោក អឿន រិទ្ធ ប្រធានមន្ទីទេសចរណ៍ខេត្តត្បូងឃ្មុំ បានចុះពិនិត្យរមណីយដ្ឋានទឹកធ្លាក់ហោង ស្ថិតក្នុងឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីកែលម្អសោភ័ណភាពឲ្យមានភាពស្រស់ស្អាត និងមានភាពទាក់ទាញ។
ក្រសួងបន្តថា ក្រោយពិនិត្យស្ថានភាពជាក់ស្តែង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានចាត់ឲ្យមន្ទីរជំនាញសហការជាមួយអាជ្ញាធរដែនដីធ្វើការសាងសង់ស្ពានឆ្លងអូរ ដាំកូនឈើ និងរៀបចំទីតាំងបរិវេណជុំវិញឲ្យបានស្អាត ឲ្យក្លាយទៅជារមណីយដ្ឋានគំរូប្រចាំខេត្ត តាមផែនការរបស់រដ្ឋបាលខេត្ត ដើម្បីទាក់ទាញស្រូបយកភ្ញៀវទេសចរមកកម្សាន្តតំបន់ធម្មជាតិទឹកធ្លាក់ខួបប្រាំងខួបវស្សានេះ។

ទឹកធ្លាក់ហោង គឺជាតំបន់ភ្នំក្រំថ្ម ហើយរូងថ្មរាប់សិបម៉ែត្រ ដែលមានល្បាក់ទឹកធ្លាក់ជាច្រើនថ្នាក់ហើយមានទេសភាពស្រស់បំព្រង និងខ្យល់អាកាសបរិសុទ្ធ។ ភ្ញៀវទេសចរតែងតែនាំគ្នាទៅទស្សនាទេសភាពពិតៗ និងហែលទឹកកម្សាន្តលេងជាមួយល្បឿនទឹកហូរ នាខែវស្សា ក៏ដូចជាទៅដើម្បីអធិដ្ឋានព្រះពុទ្ធបដិមា និងសុំពរជ័យពីព្រះសង្ឃដែលនៅទីនោះ។
បន្ថែមពីនេះ អាជ្ញាធរថ្នាក់ដឹកនាំ ក៏ដូចជាមន្ទីទេសចរណ៍បានអំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ដែលមកកម្រាន្តតំបន់នេះរួមគ្នារៀបចំ ថែរក្សាទឹកធ្លាក់ និងល្អាងថ្មហោង ឲ្យមានសម្រស់ធម្មជាតិស្រស់ត្រកាលជាទីកម្សាន្តដ៏សែនមនោរម្យបែបធម្មជាតិ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិសម្រាប់មកសម្រាកលំហែកាយនៅទីនេះ៕
