Close

រដ្ឋមន្ត្រីទេសចរណ៍ និងអគ្គនាយកប្រតិបតិ្ត នៃធនាគារវឌ្ឍនៈ ពិភាក្សាជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
រដ្ឋមន្ត្រីទេសចរណ៍ និងអគ្គនាយកប្រតិបតិ្ត នៃធនាគារវឌ្ឍនៈ ពិភាក្សាជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍ រដ្ឋមន្ត្រីទេសចរណ៍ និងអគ្គនាយកប្រតិបតិ្ត នៃធនាគារវឌ្ឍនៈ ពិភាក្សាជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍

ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោក Anthony Chin អគ្គនាយកប្រតិបតិ្ត នៃធនាគារវឌ្ឍនៈ បានពិភាក្សាពីគោលបំណងពង្រឹងចំណងការងាររវាងវិស័យទេសចរណ៍ និងធនាគារ និងជាពិសេសជំរុញដល់ការវិនិយោគក្នុងវិស័យទេសចរណ៍។

នៅក្នុងជំនួពិភាក្សានៅថ្ងៃទី២៥ ខែមីនាឆ្នាំ ២០២៤ លោក Anthony Chin បានធ្វើការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ នាអាណតិ្តទី៧ ដែលទទួលបានលទ្ធផលគួរជាទីមោទនៈក្នុងរយៈពេល៦ខែនេះ ។

ជាពិសេស លោកអគ្គនាយកប្រតិបតិ្ត បានវាយតម្លៃខ្ពស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ផ្ទាល់ក្នុងការជំរុញពង្រឹងយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន តាមរយៈក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB)។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីការដាក់ចេញនូវអនុក្រឹត្យស្តីពីការកែសម្រួលក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដែលជាយន្តការសម្រាប់បង្កើនកិច្ចសហការក្នុងភាពជាដៃគូរកាន់តែជិតស្និទ្ធរវាងរដ្ឋ និងឯកជនក្នុងការជំរុញវិស័យទេសចរណ៍កម្ពុជាឱ្យឈានឡើងមួយកម្រិតទៀត និងលើកទឹកចិត្ត ធនាគារវឌ្ឍនៈ ចូលរួមបន្តជំរុញវិស័យទេសចរណ៍៕

អត្ថបទទាក់ទង