Close

សម្ដេចតេជោ ហ៊ុន​ សែន​ ថ្លែង​សារបញ្ចប់ការភាន់ច្រឡំ ឬរហូតដល់ការមួលបង្កាច់ដោយចេតនារបស់វិទ្យុ VOD

ដោយ៖ Volak ENN ​​ | ថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានសន្តិសុខ
សម្ដេចតេជោ ហ៊ុន​ សែន​ ថ្លែង​សារបញ្ចប់ការភាន់ច្រឡំ ឬរហូតដល់ការមួលបង្កាច់ដោយចេតនារបស់វិទ្យុ VOD សម្ដេចតេជោ ហ៊ុន​ សែន​ ថ្លែង​សារបញ្ចប់ការភាន់ច្រឡំ ឬរហូតដល់ការមួលបង្កាច់ដោយចេតនារបស់វិទ្យុ VOD

ភ្នំពេញ​ : តាមរយៈ​គណនីផ្លូវការរបស់សម្ដេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋ​មន្ត្រីនៃកម្ពុជា នាយប់ថ្ងៃទី១១ ខែកុម្ភៈ​ ឆ្នាំ​២០២៣ បានសរសេរថា ដើម្បីបញ្ចប់នូវការភាន់ច្រឡំ ឬរហូតដល់ការមួលបង្កាច់ដោយចេតនាពីវិទ្យុ VOD
មិនត្រឹមតែលើ ហ៊ុន ម៉ាណែត ប៉ុណ្ណោះទេ
តែវាជារឿងរបស់រាជរដ្ឋាភិបាលទាំងមូល
លើការគ្រប់គ្រងថវិកាជាតិ ខ្ញុំសូមចែក
រំលែកនូវរបៀបគ្រប់គ្រងថវិកានិយាយ
ជារួម និងនិយាយដោយឡែកលើការផ្តល់
ជំនួយចំពោះប្រទេសទួរគី។

សម្ដេចបានបន្តថា : ច្បាប់ និងការអនុវត្តនៅប្រទេសយើងគឺមានតែនាយករដ្ឋមន្ត្រីម្នាក់គត់មានសិទ្ធិ
បញ្ជាចំណាយក្រោមច្បាប់ថវិកាជាតិ
ដែលជាអគ្គបញ្ជាការកំពូល។
ឯរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគឺជា
នាយអគ្គសេនាធិការសម្រាប់ដឹកនាំអនុវត្ត
ឯថ្នាក់ដឹកនាំផ្សេងរាប់ទាំងឧបនាយករដ្ឋមន្ត្រីមិនមានសិទ្ធិ ឬមកលូកលាន់កិច្ចការ
នេះឡើយលើកលែងតែការបញ្ជាចំណាយក្នុងស្ថាបន័របស់ខ្លួនដែលច្បាប់
ថវិកាផ្តល់ជូន។

សម្រាប់ជំនួយទៅប្រទេសទួរគីយោបល់
ទីមួយគឺរដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន
ព្រឹកថ្ងៃ8កុម្ភៈ ម៉ោង6.56នាទី។
បញ្ជាខ្ញុំឲ្យប្រកាស10 ម៉ឺនដុល្លារម៉ោង
7.12នាទីនិងបញ្ជូនសំណេរទាំងពីរជូន
ឯកឧត្តម​ អូន ពន្ធមុនីរ័ត្ន​ ដែលគាត់ឆ្លើយទទួលអនុវត្តនៅម៉ោង7.18នៅព្រឹកថ្ងៃ 8 កុម្ភៈ 2023 ដូចគ្នា។

តើការចោទលើ ហ៊ុន ម៉ាណែត ជាការវាយ
ប្រហារខាងនយោបាយឬជាការភាន់ច្រឡំ?
ខ្ញុំទុកពេលឲ្យសូមទោសជាសាធារណៈ
រយៈពេល72ម៉ោងដោយសុំទោស
រាជរដ្ឋាភិបាលផង​ និងសុំទោស​ ហ៊ុន
ម៉ាណែត​ ផង។

ក្រសួងព័ត៌មានត្រូវធ្វើការជាមួយVOD
ព្រមជាមួយគ្នាឯកឧត្តម​ គី តិច​ ប្រធាន
មេធាវីរាជរដ្ឋាភិបាលត្រូវត្រៀមពាក្យ
បណ្តឹងទៅកាន់តុលាការក្នុងករណីពួកគេ
មិនព្រមសុំទោស។
យើងមិនចង់បានអ្វីក្រៅពីភាពស្អាតស្អំ​ និង
ត្រឹមត្រូវរបស់យើងនោះឡើយ។
សូមកុំថាយើងគំរាមឱ្យសោះ(សិទ្ធិរបស់
អ្នកមានព្រំដែនជាមួយសិទ្ធិរបស់អ្នកដទៃ)។
មិត្តភក្តិបរទេសឬសង្គមសុីវិលមុនបញ្ចេញមតិសូមស្រាវ
ជ្រាវរឿងនេះជាមុនសិនទាំងអង្គហេតុ​ និង
អង្គច្បាប់។

ចុងក្រោយខ្ញុំសូមរំលឹកនូវពាក្យដាស់តឿន
របស់ខ្ញុំសម្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃ
14 មករា 2023 កន្លងទៅគឺ(អ្នកសារព័ត៌មានកុំបំពានអ្នកដទៃកុំបំភ្លៃការពិត)៕

អត្ថបទទាក់ទង