Close

លោក Netanyahu ៖ សង្រ្គាមជាមួយក្រុមហាម៉ាសជិតបញ្ចប់ ហើយយោធាអាចផ្លាស់ប្តូរទៅកាន់ព្រំដែនរវាងអ៊ីស្រាអែលនិងលីបង់

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានសន្តិសុខ
លោក Netanyahu ៖ សង្រ្គាមជាមួយក្រុមហាម៉ាសជិតបញ្ចប់ ហើយយោធាអាចផ្លាស់ប្តូរទៅកាន់ព្រំដែនរវាងអ៊ីស្រាអែលនិងលីបង់ លោក Netanyahu ៖ សង្រ្គាមជាមួយក្រុមហាម៉ាសជិតបញ្ចប់ ហើយយោធាអាចផ្លាស់ប្តូរទៅកាន់ព្រំដែនរវាងអ៊ីស្រាអែលនិងលីបង់

បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យថា «ដំណាក់កាលនៃសង្រ្គាមជាមួយក្រុមហាម៉ាស (នៅហ្គាហ្សា) ជិតបញ្ចប់ហើយ»។ ហើយយោធាអាចផ្លាស់ប្តូរទៅកាន់ព្រំដែនភាគខាងជើងរវាងប្រទេសអ៊ីស្រាអែលនិងលីបង់ ដែលជាកន្លែងប្រយុទ្ធជាមួយក្រុមគាំទ្រដោយអ៊ីរ៉ង់ ( ហេសបូឡា ) ដែលបានកើតឡើងកាន់តែខ្លាំងឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ទោះជាយ៉ាងនេះក្តី លោក Netanyahu បានប្តេជ្ញាថា អ៊ីស្រាអែលនឹងបន្តប្រតិបត្តិការនៅក្នុងតំបន់ Gaza រហូតដល់ក្រុមសកម្មប្រយុទ្ធ Hamas ត្រូវបានរលាយខ្ចាត់ខ្ចាយ។

លោក Netanyahu បានប្រាប់ទូរទស្សន៍ Channel 14 នៅក្នុងបទសម្ភាសន៍មួយទល់នឹងមួយជាលើកដំបូងជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី 7 ខែតុលាថា «វាមិនមានន័យថាសង្រ្គាមនឹងបញ្ចប់នោះទេ ប៉ុន្តែសង្រ្គាមនៅក្នុងដំណាក់កាលបច្ចុប្បន្ន នឹងត្រូវបញ្ចប់នៅ ទីក្រុង Rafah ។ វាជាការពិត។ យើងនឹងបន្តជីកស្មៅនៅពេលក្រោយ» ។

ប្រជាជនប៉ាឡេស្ទីនជាងមួយលាននាក់កំពុងជ្រកកោណនៅក្នុងទីក្រុង Rafah មុនពេលប្រទេសអ៊ីស្រាអែលចាប់ផ្តើមប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាស និងផ្លូវគោកនៅទីក្រុង Gazan ភាគខាងត្បូង ដោប្រឆាំងទៅនឹងការអំពាវនាវពីសហគមន៍អន្តរជាតិមិនឱ្យបន្ត។ ចាប់តាំងពីពេលនោះមក មនុស្សប្រហែល 800,000 នាក់ត្រូវបានផ្លាស់ទីលំនៅពីទីក្រុង Rafah។ នេះ បើតាមទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិថាជា “អាប៉ូកាលីបទិក” ។

ច្រកឆ្លងកាត់ព្រំដែនរបស់ទីក្រុងជាមួយអេហ្ស៊ីប ដែលជាចំណុចចូលដ៏សំខាន់សម្រាប់ជំនួយមនុស្សធម៌ នៅតែបិទចាប់តាំងពីយោធាអ៊ីស្រាអែលដណ្តើមបានវាកាលពីដើមខែមុន។ហើយសម្ពាធអន្តរជាតិលើសកម្មភាពរបស់អ៊ីស្រាអែលនៅហ្កាហ្សាបានកើនឡើងចាប់តាំងពីវាបានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅរ៉ាហ្វា។

កាលពីខែមុន តុលាការកំពូលរបស់អង្គការសហប្រជាជាតិបានបញ្ជាឱ្យអ៊ីស្រាអែលបញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការយោធាដ៏ចម្រូងចម្រាសរបស់ខ្លួននៅទីនោះ ដោយហៅស្ថានភាពមនុស្សធម៌ថា “មហន្តរាយ” ។

នៅក្នុងបទសម្ភាសន៍របស់គាត់ លោក Netanyahu បាននិយាយថា លោកត្រៀមខ្លួនជាស្រេចដើម្បីធ្វើ “កិច្ចព្រមព្រៀងមួយផ្នែក” ជាមួយក្រុមហាម៉ាស ដើម្បីប្រគល់ចំណាប់ខ្មាំងមួយចំនួនដែលនៅតែត្រូវបានចាប់ឃុំខ្លួននៅក្នុងហ្គាហ្សា ប៉ុន្តែលោកបានបញ្ជាក់ឡើងវិញនូវជំហររបស់លោកថា សង្រ្គាមនឹងនៅតែបន្តបន្ទាប់ពីបទឈប់បាញ់ “ដើម្បីសម្រេចបាននូវគោលដៅនៃ ការលុបបំបាត់ “ក្រុមហាម៉ាស” ។

លោក Netanyahu បាននិយាយថា៖ «ខ្ញុំមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីបោះបង់វាទេ។

នាយករដ្ឋមន្ត្រី Netanyahu បានប្រឈមមុខនឹងការតវ៉ាទូទាំងប្រទេសក្នុងប្រទេសអ៊ីស្រាអែលដែលអំពាវនាវឱ្យមានបទឈប់បាញ់នៅហ្គាហ្សា និងការវិលត្រឡប់នៃចំណាប់ខ្មាំងទាំងអស់វិញ។

កាលពីថ្ងៃសៅរ៍ ក្រុមគ្រួសារនៃចំណាប់ខ្មាំងបានចូលរួមក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាលដែលកំពុងបន្ត រួមមាននៅទីក្រុង Tel Aviv ទីក្រុង Jerusalem ទីក្រុង Herzliya Caesarea Raanana Be’er Sheva Kiryat Gat និងទីប្រជុំជន Pardes Hanna-Karkur ។ អ្នកតវ៉ាជាច្រើនបានទាមទារឲ្យរដ្ឋាភិបាលទទួលយកកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង៕

អត្ថបទទាក់ទង