Close

មន្ត្រីជាន់ខ្ពស់ខេត្តព្រះសីហនុចាត់ទុកពិព័រណ៍ផលិតផលក្នុងស្រុក «ភូមិមួយផលិតផលមួយ» ជួយជំរុញផលិតផលក្នុងស្រុកនៅលើទីផ្សារ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ខេត្តព្រះសីហនុចាត់ទុកពិព័រណ៍ផលិតផលក្នុងស្រុក «ភូមិមួយផលិតផលមួយ» ជួយជំរុញផលិតផលក្នុងស្រុកនៅលើទីផ្សារ មន្ត្រីជាន់ខ្ពស់ខេត្តព្រះសីហនុចាត់ទុកពិព័រណ៍ផលិតផលក្នុងស្រុក «ភូមិមួយផលិតផលមួយ» ជួយជំរុញផលិតផលក្នុងស្រុកនៅលើទីផ្សារ

ព្រះសីហនុ៖ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានចាត់ទុក ពិព័រណ៍ផលិតផលក្នុងស្រុក “ភូមិមួយផលិតផលមួយ” បានចូលរួមចំណែកដ៏សំខាន់ក្នុងការជួយជំរុញផលិតផលក្នុងស្រុកនៅលើទីផ្សារក្នុងការបង្កើនសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋ។

លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានចាត់ទុកបែបនេះ ក្នុងពេលលោក អញ្ជើញសម្ពោធពិព័រណ៍ផលិតផលក្នុងស្រុក ភូមិមួយផលិតផលមួយ” នៅថ្ងៃទី ៤ ខែមីនា ឆ្នំា ២០២៤ នៅទីលានតេជោ (ពយតាមូង)ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

នាឱកាសនោះ លោក មីន កុម្ភៈ បានស្វាគមន៍ សម្ពោធពិព័រណ៍ផលិតផលក្នុងស្រុក ភូមិមួយផលិតផលមួយ ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ។

លោក មីន កុម្ភៈ បញ្ជាក់ថា ពិពរណ៌ផលិតផលក្នុងស្រុកពិត ជាបានចូលរួមចំណែកដ៏សំខាន់ក្នុងការជួយជំរុញផលិតផលក្នុងស្រុកនៅលើទីផ្សារក្នុងការបង្កើនសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋ។ ចលនានេះត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ នៃការធ្វើឱ្យមានភាពរស់រវើកក្នុងសកម្មភាពសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការជំរុញនូវការកែច្នៃផលិតផល ឬសេវាកម្មផ្សេងៗ ដោយប្រើប្រាស់អស់លទ្ធភាពនូវធនធានសក្តានុពលនៅមូលដ្ឋាន។

លោក អភិបាលរងខេត្ត បានបន្តថា ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផលិតផលក្នុងស្រុក ពិតជាបានជួយលើកស្ទួយផលិតផលខ្មែរ និងការស្វែងរកទីផ្សារជូនផលិតករ សិប្បករខ្មែរយើង ជាពិសេសបានជួយផ្សព្វផ្សាយបង្ហាញពីផលិតផលដែលជាស្នាដៃកូនខ្មែរ ព្រមទាំងបានផ្តល់ឱកាសឱ្យម្ចាស់ ផលិតផលបានជួបជាមួយដៃគូសហការថ្មីៗបន្ថែមទៀតក្នុងការជួយលើក កម្ពស់ផលិតផលក្នុងស្រុកកាន់តែច្រើន និងឈានធ្វើការនាំចេញផងដែរ ។

ជាមួយគ្នានោះដែរ ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ បានថ្លែងអំណរគុណរដ្ឋបាលខេត្ត ដែលបានជួយសម្របសម្រួលរៀបំព្រឹត្តិការពិពណ៌ផលិតផលក្នុងស្រុក ភូមិមួយ ផលិតផលមួយនេះឡើង ដែលមានស្តង់ប្រមាណជិត ២០០ស្តង់ ក្នុងគោលបំណងបង្ហាញពីផលិតផលក្នុងស្រុករបស់កម្ពុជា ទៅដល់អ្នកប្រើប្រាស់ឱ្យងាកមកជួយគាំទ្រការប្រើប្រាស់ផលិតផលក្នុងស្រុករបស់យើងឱ្យបានកាន់តែច្រើននាពេលខាងមុខ។

ឯកឧត្តមបន្ថែមថា ម្យ៉ាងទៀតការជួយគាំទ្រផលិតផលខ្មែរ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ព្រោះការគាំទ្រផលិតផលក្នុងស្រុក ពិតជាបានចូលរួមចំណែកយ៉ាងធំធេងក្នុងការបង្កើនការផលិត ការផ្តល់ឱកាសការងារ និងធ្វើឱ្យជីវភាពប្រជាជនកាន់តែល្អប្រសើរឡើង ជាពិសេសការលើកទឹកចិត្តដល់កសិករ ផលិតករ សិប្បករ ពាណិជ្ជករក្នុងស្រុក ឱ្យខិតខំផលិត កែច្នៃផលិតផលរបស់ខ្លួនឱ្យមានគុណភាព និងមានលទ្ធភាពអាចប្រកួតប្រជែងជាមួយផលិតផលនាំចូល។

ឯកឧត្តម ក៏បានស្នើដល់បងប្អូនប្រជាកសិករ ផលិតករ សេវាករ សិប្បករ អាជីវករ ពាណិជ្ជករ និងដៃគូរពាក់ព័ន្ធទាំងអស់ប្រើប្រាស់ឱ្យអស់លទ្ធភាពក្នុងការផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក និងការផ្តល់ព័ត៌មានជូនដល់អ្នកទស្សនាឱ្យបានទូលំទូលាយ ដើម្បីផ្សព្វផ្សាយ និងស្វែងរកអតិថិជនសម្រាប់លក់ផលិតផលរបស់ខ្លួនឱ្យបានកាន់តែច្រើនជាអតិបរិមានៅលើទីផ្សារក្នុងខេត្តព្រះសីហនុ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

បន្ថែមពីនេះ ឯកឧត្តម បានផ្តាំផ្ញើដល់បងប្អូនពាណិជ្ជករ អាជីវករដែលបានចូលរួមតាំងបង្ហាញផលិតផលរបស់ខ្លួន ត្រូវចូលរួមសហការជាមួយអាជ្ញាធរក្រុង ខេត្ត ដើម្បីធ្វើយ៉ាងណារក្សាបរិស្ថាន អនាម័យរបស់យើងនៅទីនេះឱ្យបានល្អស្អាត សាកសម្យជាទីក្រុងទេសចរណ៍នាទិសនារតី៕

អត្ថបទទាក់ទង