Close

សម្តេចធិបតី ហ៊ុនម៉ាណែត៖ ៤២ខែរដ្ឋាភិបាលចំណាយថវិកាជិត១៣០០លានដុល្លារជួយដល់ពលរដ្ឋប្រមាណ៧ម៉ឺនគ្រួសារ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ
សម្តេចធិបតី ហ៊ុនម៉ាណែត៖ ៤២ខែរដ្ឋាភិបាលចំណាយថវិកាជិត១៣០០លានដុល្លារជួយដល់ពលរដ្ឋប្រមាណ៧ម៉ឺនគ្រួសារ សម្តេចធិបតី ហ៊ុនម៉ាណែត៖ ៤២ខែរដ្ឋាភិបាលចំណាយថវិកាជិត១៣០០លានដុល្លារជួយដល់ពលរដ្ឋប្រមាណ៧ម៉ឺនគ្រួសារ

ប៉ារីស៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយរកដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ៤២ខែ ចាប់តាំងពីឆ្នាំ២០២០ ការឧបត្ថម្ភសាច់ប្រាក់ រាជរដ្ឋាភិបាល បានចំណាយអស់ជិត១៣០០លានដុល្លារអាមេរិក ដែលជួយដល់ប្រជាពលរដ្ឋប្រមាណ៧ម៉ឺនគ្រួសារ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើឡើងបែបនេះ ក្នុងពេលសម្តេច អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា ប្រមាណ ២៥០០នាក់ នៅទ្វីបអឺរ៉ុប ដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំងនៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៤ ។

នាឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែតបន្ថែមថា ការឧបត្ថម្ភសាច់ប្រាក់ជួយដល់ប្រជាពលរដ្ឋនេះ ខណៈដែលពិភពលោកមានបញ្ហា២ផ្ទួនគ្នា ដោយជួបជាមួយជំងឺរាតត្បាត និងបញ្ហាសេដ្ឋកិច្ច ដោយសារតែសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន ហើយបន្តដល់សង្គ្រាមនៅមជ្ឈឹមបូព៌ា។ ចាប់តាំងពីឆ្នាំ២០២២មក រដ្ឋបានជួយប្រជាពលរដ្ឋប្រមាណ៤០ម៉ឺនគ្រួសារផ្សេងទៀត ដែលប៉ះពាល់ដោយសារអតិផរណា។

ជាមួយគ្នានោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងគោលនយោបាយរបស់កម្ពុជា គឺធ្វើយ៉ាងណាឱ្យកម្ពុជាអាចរស់ដោយខ្លួនឯង ពិសេសគោលដៅរបស់រដ្ឋាភិបាលថ្មី គឺធ្វើយ៉ាងណាត្រូវឱ្យអត្រាក្រីក្រ ធ្លាក់ចុះនៅក្រោម១០ភាគរយ តាមរយៈគោលនយោបាយបញ្ចកោណ និងត្រូវធ្វើឱ្យប្រទេសកម្ពុជា មានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងក្លាយជាប្រទេសអ្នកមានឆ្នាំ២០៥០។

ក្នុងគោលដៅជួយដល់ស្រទាប់ប្រជាពលរដ្ឋក្រីក្រ និង ងាយរងគ្រោះ ដែលរងផល់ប៉ះពាល់ធ្ងន់ធ្ងរ រាជរដ្ឋាភិបាលបានសម្រេចបង្កើត និងដាក់ឱ្យដំណើរការនូវកម្មវិធីជំនួយ សង្គមថ្មីមួយដែលជាកម្មវិធី ជំនួយសង្គមពិសេស សំដៅជួយដល់ជនក្រីក្រដែលមានប័ណ្ណសមធម៌ (ក្រ-១ និងក្រ-២) នោះគឺ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩» ។

គោលបំណងធំរបស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវកម្មវិធីនេះ គឺជួយសម្រួលដល់ជីវភាព របស់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រនិងទទួលរងផល ប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ដោយរួមបញ្ចូលផងដែរ នូវអ្នកបាត់បង់ការងារ ឬអ្នកបាត់បង់ចំណូល ដែលត្រូវធ្លាក់ខ្លួនចុះទៅក្នុងភាពទីទាល់ក្រីក្រឡើងវិញ ។

តាមរយៈកម្មវិធីនេះ រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែជូនគ្រួសារក្រីក្រ ដែលការឧបត្ថម្ភនឹងត្រូវបានផ្តល់ជូននៅតាមទីកន្លែង ដែលបងប្អូនប្រជាពលរដ្ឋរស់នៅ ទៅតាមកម្រិតនៃប័ណ្ណសមធម៌នីមួយៗ ទៅតាមភាពងាយរងគ្រោះ និងទៅតាមតំបន់។ ការរៀបចំបែបនេះ គឺត្រូវបានធ្វើឡើងឱ្យស្របតាមគោលការណ៍សមធម៌ និងដើម្បីឆ្លើយតបទៅនឹងភាពខុសគ្នានៃថ្លៃទំនិញរវាងតំបន់នីមួយៗផងដែរ។ ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបានបើកផ្តល់នៅក្នុងសប្តាហ៍ទី ៤ នៃខែនីមួយៗ តាមរយៈធនាគារឯកទេសវីង ដែលមានបណ្តាញភ្នាក់ងារនៅទូទាំងប្រទេស។

បច្ចុប្បន្ន គ្រួសារដែលមានប័ណ្ណសមធម៌ (ទាំងក្រ-១ និងក្រ-២) ដែលរាជរដ្ឋាភិបាលត្រូវចំណាយថវិកាប្រមាណជាង ១០០ ប៊ីលានរៀល (ឬប្រមាណ ២៥ លានដុល្លារអាម៉េរិក) ក្នុងមួយខែៗសម្រាប់ការបើកផ្តល់នេះ៕

អត្ថបទទាក់ទង