លីគកំពូលកម្ពុជា៖ ភ្នំពេញក្រោន ឈ្នះ ISI ដង្កោសែនជ័យ ក្នុងលទ្ធផល ៤-២
(បាល់ទាត់)៖ ក្លិបសឹងក្រហមភ្នំពេញក្រោន ក្រោមការដឹកនាំដោយគ្រូបង្វឹក លោក Oleg Starynskyi បានបន្តយកឈ្នះ ISI ដង្កោសែនជ័យ ក្នុងលទ្ធផល ៤-២ ក្នុងពានរង្វាន់លីគកំពូលកម្ពុជា ឬ Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤ សប្តាហ៍ទី៦។
ការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋាន Smart RSN ក្រុមម្ចាស់ផ្ទះពិតជាធ្វើបានល្អមែនទែន ពោលគឺបានយកឈ្នះក្រុមភ្ញៀវ ISI ក្នុងលទ្ធផល ៤-២។ ៤គ្រាប់របស់ ភ្នំពេញក្រោន រកបានដោយកីឡាករវ័យក្មេង លឹម ពិសុទ្ធ ចំនួន ២គ្រាប់, Andres Nieto ១គ្រាប់ និងកីឡាករ Shintaro ១គ្រាប់ ខណៈ២គ្រាប់របស់ ISI រកបានដោយកីឡាករ ABDEL KADER និង JHON FRITH។
តាមរយៈជ័យជម្នះ ភ្នំពេញក្រោន នៅតែបន្តឈរលេខ២ ក្នុងតារាងពិន្ទុ មាន ១៥ពិន្ទុ តាមពីក្រោមក្រុមព្រះខ័នរាជស្វាយរៀង ដែលឈរកំពូលតារាង ចំនួន ៣ពិន្ទុ ខណៈបឹងកេត ឈរលេខ៣ មាន ១០ពិន្ទុ ស្របពេលដែលគីរីវង់សុខសែនជ័យ ឈរនៅបាតតារាង។
ខាងក្រោមនេះ ជាការប្រកួតរបស់ភ្នំពេញក្រោន នៅលីគកំពូលកម្ពុជា៖
ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ ៖ ភ្នំពេញក្រោន ២-១ បឹងកេត
ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ៖ ភ្នំពេញក្រោន ១-២ ព្រះខ័នរាជស្វាយរៀង
ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ៖ ភ្នំពេញក្រោន ១-០ Tiffy Army
ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ៖ ភ្នំពេញក្រោន ៣-២ ណាហ្គាវើលដ៍
ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ៖ ភ្នំពេញក្រោន ១-០ វិសាខា
ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ៖ ភ្នំពេញក្រោន ៤-២ ISI ដង្កោសែនជ័យ។
ក្រោយបញ្ចប់សប្តាហ៍ទី៦ នៃការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤ ភ្នំពេញក្រោន ឆ្លងកាត់ ៦ប្រកួត ឈ្នះ៤ ចាញ់១ មាន១២ពិន្ទុ ស្របពេលព្រះខ័នរាជស្វាយរៀង ជាក្រុមដែលចាញ់សោះ មាន១៨ពិន្ទុពេញ៕