Close

Messi ស៊ុត Free-kick យ៉ាងអស្ចារ្យ ជួយ អាហ្សង់ទីន យកឈ្នះ អេក្វាទ័រ ១-០ ក្នុងការប្រកួតជម្រុះ World Cup 2026

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៨ ខែកញ្ញា ឆ្នាំ២០២៣ កីឡា
Messi ស៊ុត Free-kick យ៉ាងអស្ចារ្យ ជួយ អាហ្សង់ទីន យកឈ្នះ អេក្វាទ័រ ១-០ ក្នុងការប្រកួតជម្រុះ World Cup 2026 Messi ស៊ុត Free-kick យ៉ាងអស្ចារ្យ ជួយ អាហ្សង់ទីន យកឈ្នះ អេក្វាទ័រ ១-០ ក្នុងការប្រកួតជម្រុះ World Cup 2026

(បាល់ទាត់)៖ ខ្សែប្រយុទ្ធរបស់ Inter Miami កីឡាករ 𝐋𝐢𝐨𝐧𝐞𝐥 𝐌𝐞𝐬𝐬𝐢 បានស៊ុតបាល់ហ្វ្រីឃីកយ៉ាងស្អាតជួយក្រុមជម្រើសជាតិអាហ្សង់ទី យកឈ្នះ ក្រុមជម្រើសជាតិអេក្វាទ័រ លទ្ធផល ១ ទល់នឹង ០ ក្នុងការប្រកួតជម្រុះ World Cup 2026 ជុំទី១ ក្នុងតំបន់អាមេរិកឡាទីន កាលពីព្រឹកមិញនេះ។

ការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋាន Estadio Monumental ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ជាង ៦ម៉ឺននាក់ មានគ្រាប់បាល់កើតឡើងតែមួយគ្រាប់គត់ ដោយប្រធានក្រុម Lionel Messi។

ការស៊ុតបាល់ពិន័យ Free-kick នៅនាទីទី ៧៨ ពីសំណាក់កីឡាករវ័យ ៣៦ឆ្នាំ រូបនេះ បានជួយឱ្យក្រុមការពារតំណែងជើងឯក FIFA World Cup ទទួលបានជ័យជំនះ ក្នុងប្រកួតបើកឆាក វគ្គជម្រុះ World Cup 2026 ជុំទី១ ជាមួយនឹងជ័យជម្នះ ១-០ លើ ក្រុមជម្រើសជាតិអេក្វាឌ័រ។

គ្រាប់បាល់នោះ បានធ្វើឲ្យ Messi ស៊ុតបញ្ជូលឲ្យក្រុមជម្រើសជាតិអាហ្សង់ទី ៨ប្រកួតជាប់ៗគ្នា និងរកគ្រាប់បាល់បាន ១០៤គ្រាប់ហើយ ក្នុងបង្ហាញខ្លួនសរុបចំនួន ១៧៦ ប្រកួតសម្រាប់ជម្រើសជាតិ។

គួរបញ្ជាក់ថា ប្រកួតបន្ទាប់ Messi នឹងដឹកនាំ អាហ្សង់ទី ប្រកួតជាមួយក្រុមជម្រើសជាតិ បូលីវី នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ នាកីឡដ្ឋាន Hernando Siles ប្រទេសបូលីវី៕

អត្ថបទទាក់ទង