ក្រុង បាត់ដំបង មាន ផ្ទះ បុរាណ ៨០០ ខ្នងជា ទី ទាក់ទាញ ភ្ញៀវ ទេសចរណ៍
បាត់ដំបង : បាត់ដំបង ក្រៅ ពី ជាខេត្ត មានសន្តានុពល លើ វិស័យ កសិកម្ម និង ជា ខេត្ត ទេសចរណ៍ ដ៏ទាក់ទាញ ខេត្ត នៅ ភាគ ពាយព្យ នេះ ក៏ បន្សល់ទុក នូវសំណង់ និង ផ្ទះបុរាណ ជា សម្បត្តិ បេតិកភណ្ឌ ជាតិជាច្រើនកន្លែង។
ថ្លែង ក្នុង សន្និសីទ ពី ជោគជ័យ រយៈ ពេល ៥ ឆ្នាំ របស់ រដ្ឋបាល ខេត្តនៅព្រឹកនេះ លោក សុខ លូ អភិបាល ខេត្ត បាត់ដំបង បាន ឲ្យ ដឹង ថា នៅ ក្នុង ក្រុង បាត់ដំបង មានសំណង់ ផ្ទះបុរាណ ជាង ៨០០ខ្នង ផ្ទះ ។
ផ្ទះ បុរាណ ក្នុង ក្រុង បាន ក្លាយ ជា គោលដៅ ទេសចរណ៍ដ៏ ទាក់ទាញ របស់ ភ្ញៀវ ជាតិ និង អន្តរជាតិ ហើយ ដែល អាជ្ញាធរ ខេត្ត ក៏ បាន យកចិត្តទុកដាក់ អភិរក្ស ទុក ជា មរតក ជាតិសម្រាប់ កូនចៅ ជំនាន់ក្រោយ។
បើតាម លោកអភិបាលខេត្ត ការអភិវឌ្ឍន៍កែលំអក្រុងបាត់ដំបងឱ្យមានរបៀបរៀបរយ ត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋ ខណៈក្រុង បាត់ដំបង ស្ថិត នៅក្នុង ចំណោមក្រុង ចំនួន ៣ របស់ ប្រទេស កម្ពុជាត្រូវបាន ជ្រើសរើស ជា បណ្តាញទីក្រុង ឆ្លាត អាស៊ាន៕