Close

អ្នក​ចាំ​ទី​ដៃ​ទី​មួយ​របស់​ Real Madrid កីឡាករ Thibaut Courtois រង​របួស​ដាច់​សរសៃ​ពួរ​(ACL)ត្រូវសម្រាករយៈពេលយូរ

ដោយ៖ Volak ENN ​​ | ថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០២៣ កីឡា
អ្នក​ចាំ​ទី​ដៃ​ទី​មួយ​របស់​ Real Madrid កីឡាករ Thibaut Courtois រង​របួស​ដាច់​សរសៃ​ពួរ​(ACL)ត្រូវសម្រាករយៈពេលយូរ អ្នក​ចាំ​ទី​ដៃ​ទី​មួយ​របស់​ Real Madrid កីឡាករ Thibaut Courtois រង​របួស​ដាច់​សរសៃ​ពួរ​(ACL)ត្រូវសម្រាករយៈពេលយូរ

ក្លឹប​អធិរាជ​ស Real Madrid  កាកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ​ បាន​ប្រកាសថា អ្នកចាំទីដៃទីមួយរបស់ខ្លួន​ កីឡាករ​ Thibaut Courtois នឹង​ត្រូវ​សម្រាក​រយៈ​ពេល​យូរ​ ដោយសារ​កីឡាកររូបនេះបានរងរបួសដាច់សរសៃពួរ (ACL)។

ក្លិប​បានប្រកាស​ថា​ នៅក្នុងពេលហ្វឹកហាត់ នៅនៅព្រឹកថ្ងៃព្រហស្បតិ៍ Courtois មានអាការៈមិនស្រួលដោយត្រូវចាកចេញពីទីលានហ្វឹកហាត់ភ្លាមៗ ទាំងទឹកភ្នែកដោយមាន​ការ​ឈឺចាប់​យ៉ាង​ខ្លាំង​។

មិន​ទុក​យូរ​នោះ​ទេ​  Courtois ក៏ត្រូវបានក្រុមគ្រូពេទ្យធ្វើការពិនិត្យសុខភាព ហើយក៏បានរកឃើញថា កីឡាករ​សញ្ជាតិ​បេលហ្សិក​រូបនេះ បានរងរបួសដាច់សសៃជង្គង់ខាងឆ្វែង(​ ACL) ។

បេីតាមការ​បញ្ជាក់​របស់​ក្លិប​ Courtois នឹងត្រូវធ្វេីការវះកាត់របួសនេះនៅក្នុងពេលឆាប់ៗ ខាងមុខនេះ ហេីយត្រូវសម្រាក​រយៈ​ពេល​យូរ​ រហូត​ដល់​ជា​សះស្បើយ​ ១០០​ភាគរយ​ ទេីបអាចត្រលប់​មកកាន់​ទីលាន​វិញបាន។

បើតាមការសែត​ Talk Sports កីឡាករនេះ នឹងត្រលប់មកជួយក្រុមបានវិញ នៅខែមេសា ឆ្នាំ​២០២៤​ខាងមុខ​នេះ​ ៕

អត្ថបទទាក់ទង