ដឹងទេថា ការទទួលទានល្ងខ្មៅរាល់ថ្ងៃមានអត្ថប្រយោជន៍អ្វីខ្លះ?
សុខភាព : ល្ងខ្មៅ ជាអាហារមួយប្រភេទដែលមានអត្ថប្រយោជន៍បំផុត ព្រោះវាមានសារធាតុចិញ្ចឹម និងថែរក្សារាងកាយរបស់មនុស្សយើងបានយ៉ាងល្អ ។ ល្ងខ្មៅ ជាគ្រាប់ធញ្ញជាតិតូចៗ ដែលសម្បូរជីវជាតិ និងគុណសម្បតិ្តជួយថែរក្សាសុខភាពបានល្អ ដូច្នោះហើយទើបល្ងខ្មៅជាអាហារដែលជាប់លំដាប់ថ្នាក់កំពូល នៃអាហារដែលមានសារៈប្រយោជន៍ចំពោះរាងកាយ ដែលលោកអ្នកមិនគួររំលង ។ តើអ្នកធ្លាប់បានដឹងខ្លះទេថា នៅក្នុងគ្រាប់ល្ងខ្មៅតូចៗ មានសារធាតុអ្វីខ្លះ ហើយមានគុណប្រយោជន៍អ្វីខ្លះ ?
យោងតាមវេជ្ជបណ្ឌិតជំនាញបានឲ្យដឹងថា អ្នកវិទ្យាសាស្រ្ដបានឡើងអំពីល្ងខ្មៅថា ជាគ្រាប់ធញ្ញជាតិដែលមានកំណើតចេញពីប្រទេស អេត្យូពី បាននាំចូលមកដល់ប្រទេស ឥណ្ឌា ចិន អាហ្វ្រិកខាងជើង និងអាស៊ី កាលពី ២០០០ឆ្នាំមុន ហើយល្ងខ្មៅជាប្រភេទល្ងតែមួយនឹងល្ងស។ អ្នកវិទ្យាសាស្រ្ដបានបន្ដទៀតថា បើទទួលទានល្ងខ្មៅ ១០០ក្រាមនោះ លោកអ្នកទទួលបានថាមពល ៥៧៣គីឡូកាឡូរី ។ មិនត្រឹមតែប៉ុណ្ណោះទេ ការទទួលទានល្ងខ្មៅ មានអត្ថប្រយោជន៍ដូចជា ៖
១.បំបាត់ការឈឺចាប់សន្លាក់រ៉ាំរ៉ៃ
២.ជំនួយស្បែក និង ឆ្អឹង
៣.កាត់បន្ថយកូឡេស្តេរ៉ុលក្នុងសរសៃឈាម
៤.ជំនួយបេះដូង និងសម្រួលចង្វាក់បេះដូង
៥.ការពារជំងឺមហារីក
៦.ជំនួយប្រព័ន្ធរំលាយអាហារ
៧.បន្ថយការឈឺចាប់ពេលមករដូវ
៩.ជួយឲ្យគេងលក់ស្រួល
១០.ជំនួយខួរក្បាល បង្កើនសមត្ថភាពចង់ចាំ
១១.ជំនួយភ្នែក ៕