Close

ចិន និងរុស្ស៊ី ធ្វើសមយុទ្ធយោធាក្បែរឆ្នេរអាឡាស្កា បង្ខំឲ្យអាមេរិកប្រតិកម្មភ្លាមៗ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី៧ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
ចិន និងរុស្ស៊ី ធ្វើសមយុទ្ធយោធាក្បែរឆ្នេរអាឡាស្កា បង្ខំឲ្យអាមេរិកប្រតិកម្មភ្លាមៗ ចិន និងរុស្ស៊ី ធ្វើសមយុទ្ធយោធាក្បែរឆ្នេរអាឡាស្កា បង្ខំឲ្យអាមេរិកប្រតិកម្មភ្លាមៗ

បរទេស ៖ ហេតុការណ៍ប្រឈមមុខដាក់គ្នារវាងយោធានៃរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនជាមួយនឹងយោធានៃប្រទេសចិន និងរុស្ស៊ី ដែលបានកើតឡើងកាលពីដើមសប្តាហ៍កន្លងមកទើបតែត្រូវបានបណ្តាញសារព័ត៌មាន The Fox News ចេញផ្សាយកាលពីថ្ងៃអាទិត្យម្សិលមិញនេះ។

ចិន និងរុស្ស៊ី បានរៀបចំសមយុទ្ធយោធាដ៏ធំមួយក្បែរទៅនឹងឆ្នេរសមុទ្រនៃរដ្ឋអាឡាស្កាភាគភាគនិរតី។ ក្នុងពេលកើតហេតុនោះ នាវារបស់ប្រទេសទាំងពីរចំនួន១១គ្រឿងដែលបានឈរជើង ហើយជាលទ្ធផលមានការឆ្លើយតបភ្លាមៗពីអាមេរិកដោយនាវាចម្បាំងចំនួន៤គ្រឿងត្រូវបានបញ្ចូនទៅដល់ក្បែរតំបន់សមយុទ្ធ។

មន្ត្រីជាន់ខ្ពស់ខាងភាគីអាមេរិកបានបញ្ជាក់ប្រាប់ The Fox News ថា៖ហេតុការណ៍បែបនេះគឺមិនធ្លាប់មានពីមុនមកនោះទេ ជាពិសេសទៅលើចំនួន និងវិសាលភាពនៃកងនាវាចររួមគ្នារវាងប្រទេសរុស្ស៊ី និងចិន ដែលកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា។ ក្នុងទិដ្ឋភាពបែបនេះ អ្នករស់នៅក្នុងរដ្ឋអាឡាស្កាទាំងមូល ឬឆ្នេរភាគីខាងកើតនៃសហរដ្ឋអាមេរិកបានបង្ហាញពីបារម្ភជាខ្លាំងសម្រប់ភាគីអាមេរិកចំពោះសកម្មភាពយោធារបស់ប្រទេសមហាអំណាចទាំង២។

គួរឲ្យដឹងដែរថា បន្ថែមពីលើនាវាចម្បាំង destroyer ចំនួន៤គ្រឿងរបស់អាមេរិកហើយនោះក៏បានបញ្ជូនយន្តហោះឃ្លាំមើលប្រភេទ P-8 Poseidon ដែលអាចតាមដានមើលសកម្មភាពសមយុទ្ធយោធាពីលើអាកាសទៀតផង។

សេតវិមានអាមេរិក មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយចំពោះហេតុការណ៍នេះទេ ហើយសូម្បីតែមន្ទីរបញ្ចកោណ ក៏បានបង្វែរសំណួររបស់ក្រុមអ្នកយកព័ត៌មាន Fox News ទៅបញ្ជាការដ្ឋាននៅខាងជើងរបស់សហរដ្ឋអាមេរិកវិញដែលជាលទ្ធផលដូចគ្នាគឺពុំមានអ្នកណាចេញមកឆ្លើយតបភ្លាមៗបន្ថែមចំពោះហេតុការណ៍នេះនោះទេ៕

អត្ថបទទាក់ទង