Close

រុស្ស៊ី ដាក់លក្ខណ្ឌ:ដើម្បីអាចដកត្រឡប់ក្បាលគ្រាប់នុយក្លេអ៊ែរចេញពីបេឡារូសវិញ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
រុស្ស៊ី ដាក់លក្ខណ្ឌ:ដើម្បីអាចដកត្រឡប់ក្បាលគ្រាប់នុយក្លេអ៊ែរចេញពីបេឡារូសវិញ រុស្ស៊ី ដាក់លក្ខណ្ឌ:ដើម្បីអាចដកត្រឡប់ក្បាលគ្រាប់នុយក្លេអ៊ែរចេញពីបេឡារូសវិញ

បរទេស ៖ម្សិលមិញនេះមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសរុស្ស៊ីម្នាក់បានលើកឡើងអំពីបញ្ហាដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរនៅក្នុងប្រទេសបេឡារូសកាលពីពេលកន្លងមកដោយអះអាងលទ្ធភាពនៃការដកត្រឡប់មកវិញនៅតែអាចធ្វើទៅរួច ប៉ុន្តែក្នុងលក្ខខណ្ឌមួយ។

ថ្លែងទៅកាន់ទីភ្នាក់ងារព័ត៌មានក្នុងស្រុក RIA Novosti ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទលោក Aleksey Polishchuk ដែលជាអ្នកគ្រប់គ្រងការិយាល័យទទួលបន្ទុកកិច្ចការងារទំនាក់ទំនងរវាងបេឡារូស និងអ៊ុយក្រែនបានថ្លែងថា រុស្ស៊ីនឹងពិចារណាក្នុងការដកគ្រាប់នុយក្លេអ៊ែរទាំងនោះមកវិញក្នុងករណីដែលអាមេរិក និងណាតូយល់ព្រមបញ្ចប់គោលនយោបាយបែបចំណាប់ខ្មាំងរបស់ខ្លួនប្រឆាំងនឹងប្រទេសរុស្ស៊ី។

លោក Polishchuk បានថ្លែងទៀតថា រុស្ស៊ីបានបង្ខំចិត្តក្នុងការចាត់តាំងស្ថានីយបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរនៅបេឡារូសដោយសារតែភាពចាំបាច់ដែលកន្លងមកអាចមើលឃើញថា បញ្ហាគំរាមកំហែង និងអស្ថិរភាពនឹងអាចកើតឡើងចំពោះរដ្ឋាភិបាលទីក្រុងមូស្គូ និងរដ្ឋាភិបាលទីក្រុងមីង។

លោក Polishchuk បានពោលបែបនេះថា៖ រុស្ស៊ីបានបញ្ជូនអាវុធនុយក្លេអ៊ែរទៅប្រទេសបេឡារូស ដើម្បីតែការឆ្លើយតបទៅនឹងគោលនយោបាយនុយក្លេអ៊ែរដែលមានលក្ខណៈអស្ថិរភាពក្នុងពេលជាច្រើនឆ្នាំមកហើយក៏ដោយសារតែអង្គការណាតូ និងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ជាពិសេសការផ្លាស់ប្តូរជាមូលដ្ឋានដែលបានកើតឡើងនាពេលថ្មីៗនេះ នៅក្នុងតំបន់សំខាន់ៗនៃសន្តិសុខរបស់អឺរ៉ុបទាំងមូល។

គួរឲ្យដឹងដែរថា អាវុធ​នុយក្លេអ៊ែរជា​យុទ្ធសាស្ត្រ​របស់​អាមេរិកជាច្រើនគ្រាប់​បច្ចុប្បន្ន​កំពុងបញ្ឈរ​ជើងរួចជាស្រេចទៅហើយនៅ​ក្នុង​ប្រទេស​ចំនួន​ប្រាំ​របស់​អង្គការណាតូដែលស្ថិតនៅក្នុងតំបន់អឺរ៉ុបរួមមានដូចជាប្រទេស​បែលហ្ស៊ិក អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ និងតួគី៕

អត្ថបទទាក់ទង