Close

ក្រុម៣ មិនទាន់ស្គាល់រសជាតិចាញ់ ក្នុងពានរង្វាន់ Hun Sen Cup ថ្នាក់ខេត្ត គិតត្រឹមសប្ដាហ៍ទី ១១

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០២៣ កីឡា
ក្រុម៣ មិនទាន់ស្គាល់រសជាតិចាញ់ ក្នុងពានរង្វាន់ Hun Sen Cup ថ្នាក់ខេត្ត គិតត្រឹមសប្ដាហ៍ទី ១១ ក្រុម៣ មិនទាន់ស្គាល់រសជាតិចាញ់ ក្នុងពានរង្វាន់ Hun Sen Cup ថ្នាក់ខេត្ត គិតត្រឹមសប្ដាហ៍ទី ១១

ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ រដូវកាល ២០២៣-២៤ (ថ្នាក់ខេត្ត) បានឈានដល់សប្តាហ៍ទី១១ ហើយ ក្នុងនោះមានក្រុមចំនួន៣ គត់ ដែលមិនទាន់ស្គាល់រសជាតិចាញ់សោះ ខណៈក្រុម២ មានកំណត់ត្រាឈ្នះ ១០០ភាគរយ។

សម្រាប់ក្រុមទាំង៣ ដែលមិនទាន់ស្គាល់រសជាតិចាញ់ រួមមាន៖ ក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំ, ខេត្តកំពង់ធំ, ភ្នំពេញហ្គាឡាក់ស៊ី។

-ខេត្តត្បូងឃ្មុំ ឆ្លងកាត់ ៥ប្រកួត ឈ្នះ៥ ចាញ់ ០ ឈរកំពូលតារាងពូល ខ មាន ១៥ពិន្ទុ

-ខេត្តកំពង់ធំ ឆ្លងកាត់ ៤ប្រកួត ឈ្នះ៤ ចាញ់ ០ ឈរកំពូលតារាងពូល ឃ មាន ១២ពិន្ទុ

-ភ្នំពេញហ្គាឡាក់ស៊ី ឆ្លងកាត់ ៤ប្រកួត ឈ្នះ២ ស្មើ២ ចាញ់ ០ ឈរកំពូលតារាងពូល ក មាន ៨ពិន្ទុ។

ខាងក្រោមនេះ ជារឿងរ៉ាវសំខាន់ៗមួយចំនួនដែលបានកើតឡើង គិតត្រឹមសប្តាហ៍ទី១១ ៖

-ខេត្តមណ្ឌលគិរី រកបានជ័យជម្នះជាលើកដំបូង ក្រោយឈ្នះព្រះវិហារ អេហ្វស៊ី ក្នុងលទ្ធផល ២-១ នៅទីលានបឋមសិក្សា ហ៊ុន សែន សែនមនោរម្យ

-អ្នកចាំទី ស៊ំ ព្រហស្បតិ៍្តសិទ្ធ របស់កំពង់ធំ រក្សា Clean Sheets បានច្រើនជាងគេ
ចំនួន ៣លើក

-វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន មេមត់ មានចំនួនអ្នកចូលទស្សនាផ្ទាល់ច្រើនជាងគេ ពោលគឺមានចំនួន ៥ ៧៤៨នាក់

– កីឡាករ ភឹម ចាន់វិសុទ្ធ របស់ភ្នំពេញហ្គាឡាក់ស៊ី រកគ្រាប់បាល់បានច្រើនជាងគេ ចំនួន ៦គ្រាប់

-ព្រះវិហារ អេហ្វស៊ី ជាក្រុមដែលទទួលបានកាតពិន័យច្រើនជាងគេ ចំនួន ១៧កាតលឿង និងក្រហម១។

គួរបញ្ជាក់ថា នៅថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០២៣ នេះ មានការប្រកួតចំនួន២គូ ដែលជាការជួបគ្នារវាង កំពត អេហ្វស៊ី ជាមួយ កំពង់ស្ពឺ ខណៈ កែប ត្រូវបើកទ្វាទទួល ភ្នំពេញកាឡាក់ស៊ី នៅម៉ោង ៣ : ៣០នាទី រសៀល៕

អត្ថបទទាក់ទង