Close

សម្តេចតេជោ បង្កើត App ផ្ទាល់ខ្លួន ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានជាតិ
សម្តេចតេជោ បង្កើត App ផ្ទាល់ខ្លួន ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប សម្តេចតេជោ បង្កើត App ផ្ទាល់ខ្លួន ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា App ឈ្មោះ “Happy Watch99-Angkor Social Media” គឺជា App ផ្លូវការរបស់សម្តេចតេជោផ្ទាល់ ដែលត្រូវបានបង្កើតឡើង ដើម្បីផ្តល់ព័ត៌មានឆាប់រហ័សតាមរយៈ ”ទូរទស្សន៍តេជោ SPM-HD TV” និងដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប។

សម្តេចតេជោ បានសរសេរនៅលើបណ្តាញសង្គមតេឡេក្រាម កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ថា សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសអំពី App ឈ្មោះ “Happy Watch99-Angkor Social Media” ដែលជា App ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានបង្កើតឡើង ដើម្បីផ្តល់ព័ត៌មានឆាប់រហ័សតាមរយៈ ”ទូរទស្សន៍តេជោ SPM-HD TV”។

ក្រៅពីការទស្សនាទូរទស្សន៍តេជោ (HD TV), Happy Watch កំពុងរៀបចំបន្ថែមនូវទម្រង់មួយចំនួនដែលបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវវ័យកំពុងនិយមប្រើស្រដៀងនឹង facebook, Titk Tok, Youtube, Live ដែលនឹងបន្តដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់។ Happy Watch បង្កើតនិងគ្រប់គ្រងដោយខ្មែរ និងដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប។

សូមបងប្អូនទាញយក (download) Happy Watch មកដាក់ក្នុងទូរស័ព្វដៃ ដើម្បីទទួលបានព័ត៌មានសម្តេចតេជោបានរហ័សជាវីដេអូ (HD TV) ដែលមានសម្លេង,ពណ៍ និងរូបភាពភ្លឺច្បាស់ល្អ និងពីស្ថានីយ៍ទូរទស្សន៍ជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា ដែលយើងអាចទស្សនាបាននៅគ្រប់ទីកន្លែងគ្រាន់តែភ្ជាប់អ៊ិនធឺណិត (internet)។

Download “Happy Watch99” ជាមួយ QR Code នេះ *ក្រោយពីបាន Download ហើយគឺចុចលើ “Live TV” នៅជួរក្រោម ដើម្បីទស្សនាទូរទស្សន៍ SPM HD TV និងប៉ុស្ត TV ជាច្រើនទៀត៕

អត្ថបទទាក់ទង