Close

លោក Prayut នាយករដ្ឋមន្ត្រីថៃប្រកាសចូលនិវត្តន៍ពីនយោបាយ ក្រោយចាញ់ការបោះឆ្នោតកាលពីខែឧសភា

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
លោក Prayut នាយករដ្ឋមន្ត្រីថៃប្រកាសចូលនិវត្តន៍ពីនយោបាយ ក្រោយចាញ់ការបោះឆ្នោតកាលពីខែឧសភា លោក Prayut នាយករដ្ឋមន្ត្រីថៃប្រកាសចូលនិវត្តន៍ពីនយោបាយ ក្រោយចាញ់ការបោះឆ្នោតកាលពីខែឧសភា

បាងកកៈ លោក Prayuth Chan-O-Cha នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ននេះ បានប្រកាសចូលនិវត្តន៍ពីឆាកនយោបាយ ដោយមិនចូលរួមបោះឆ្នោតឡើងវិញនោះទេ  ក្រោយមិនទទួលបានជ័យជំនៈកាលពីការបោះឆ្នោតខែឧសភា ឆ្នាំ ២០២៣នេះ ។

បើតាមការចុះផ្សាយពីសារព័ត៌មានអន្តរជាតិ CNN បានឱ្យដឹងថា ការប្រកាសចូលនិវត្តរបស់លោក Prayuthនេះបានធ្វើឡើងពីរថ្ងៃមុនពេល សភារបស់ប្រទេសថៃ បានកំណត់ ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី  និងក្រោយពីលោកចាញ់ការបោះឆ្នោតកាលពីខែឧសភាឆ្នាំនេះ ដោយសារតែប្រជាពលរដ្ឋថៃមិនពេញចិត្តចំពោះការដឹកនាំរបស់លោកបែបយោធា ។

លោក Prayut បច្ចុប្បន្នមានអាយុ ៦៩ ឆ្នាំបានធ្វើជានយករដ្ឋមន្ត្រី និងគ្រប់គ្រងប្រទេសថៃចាប់តាំងពីឆ្នាំ២០១៤ នៅពេលដែលលោកធ្វើជាមេទ័ព តាមរយៈការរដ្ឋប្រហារ ហើយប្រកាសខ្លួនឯងជានាយករដ្ឋមន្ត្រីតែម្តង។  ប៉ុន្តែនៅឆ្នាំ២០១៩ គណបក្សរបស់លោកបានទទួលជ័យជំនះ និង ឈ្នះអាសនៈច្រើនជាងគេក្នុងសភា ហើយលោកត្រូវបានជ្រើសរើសជាមេដឹកនាំដោយមានការគាំទ្រពីព្រឹទ្ធសភា។

ទោះជាយ៉ាងណា  គណបក្សប្រឆាំងថៃបានឈ្នះការបោះឆ្នោតទូទាំងប្រទេសកាលពីខែឧសភា។ គណបក្សឈ្នះឆ្នោតនេះ គឺគណបក្សឆ្ពោះទៅមុខ (Move Forward ) ទទួលបានការគាំទ្រយ៉ាងច្រើនក្នុងចំណោមប្រជាជនថៃវ័យក្មេងដោយទទួលបានអាសនៈច្រើនជាងគេ ខណៈគណបក្ស ភឿថៃ ( Pheu Tha )ដែលជាគណបក្សប្រឆាំងដ៏សំខាន់ដែលធ្លាប់ជាកម្លាំងប្រជានិយមក្នុងប្រទេសថៃអស់រយៈពេល ២០ ឆ្នាំមកហើយនោះ បានទទួលជ័យលំដាប់បន្ទាប់។

លោក Prayut នឹងនៅតែជានាយករដ្ឋមន្ត្រីរហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង។ ការគ្រប់គ្រងរបស់អតីតឧត្តមសេនីយឯក ក្នុងនាមជាមេដឹកនាំរដ្ឋប្រហារយោធា ប្រែក្លាយជានាយករដ្ឋមន្ត្រី លោក Prayut  ត្រូវបានគេមើលឃើញថា បានបង្កើននិងពង្រីកវិសាលភាពនូវអំណាចផ្តាច់ការក្នុងអាណត្តិតគ្រប់គ្រងរបស់លោក  ៕

អត្ថបទទាក់ទង