Close

Arsenal បានឈានដល់កិច្ចព្រមព្រៀងជាមួយ West Ham លើការផ្ទេរ Declan Rice ក្នុងតម្លៃខ្លួន ១០៥ លានផោន

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី៥ ខែកក្កដា ឆ្នាំ២០២៣ កីឡា
Arsenal បានឈានដល់កិច្ចព្រមព្រៀងជាមួយ West Ham លើការផ្ទេរ Declan Rice ក្នុងតម្លៃខ្លួន ១០៥ លានផោន Arsenal បានឈានដល់កិច្ចព្រមព្រៀងជាមួយ West Ham លើការផ្ទេរ Declan Rice ក្នុងតម្លៃខ្លួន ១០៥ លានផោន

នៅទីបំផុត! ក្រុមកាំភ្លើងធំ Arsenal បានយល់ព្រមលើលក្ខខណ្ឌបង់ប្រាក់ជាមួយក្រុមញញួរដែក West Ham លើកិច្ចព្រមព្រៀងដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ពួកគេក្នុងតម្លៃខ្លួន ១០៥លានផោន សម្រាប់កីឡាករកំពុងឡើងជើងខ្លាំង Declan Rice។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត The Sun។
ក្រុមកាំភ្លើងធំ នឹងបង់ប្រាក់ទៅឲ្យ West Ham ចំនួន ១០០ លានផោន រួមជាមួយនឹងប្រាក់រង្វាន់ ៥ លានផោន ដែលជាតម្លៃកំណត់ត្រារវាងក្លឹបអង់គ្លេសពីរ។ នេះមានន័យថាឥឡូវពួកគេមានភ្លើងខៀវ ដើម្បីចុះហត្ថលេខាលើប្រធានក្រុមញញួរដែក។ លក្ខខណ្ឌផ្ទាល់ខ្លួន ត្រូវបានយល់ព្រមរួចហើយ ដោយពាក្យសំដីកាលពីសប្តាហ៍មុន ហើយឥឡូវនេះ ការពិនិត្យសុខភាព នឹងត្រូវបានធ្វើឡើងក្នុងរយៈពេល ២៤ម៉ោង មុននឹងការប្រកាសជាផ្លូវការដែលរំពឹងទុកថា នឹងធ្វើឡើងនៅចុងសប្តាហ៍នេះ។

ពេលនេះ Declan Rice បានត្រលប់ពីវិស្សមកាលវិញហើយ ដោយមានបំណងធានាការផ្លាស់ប្តូររបស់គាត់ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន មុនពេលការប្រកួតមុនបើករដូវកាលជាមួយក្រុម Arsenal នៅសហរដ្ឋអាមេរិក។ ចំណែក លោក Mikel Arteta បញ្ជូលឈ្មោះ Rice ទៅក្នុងក្រុម មុនពេលការប្រកួតបើកឆាករបស់ពួកគេដែលនឹងមកដល់នៅថ្ងៃទី ២០ ខែកក្កដា ទល់នឹង MLS All-Stars ។
មែនទែនទៅ កាលពីសប្តាហ៍មុន ក្រុមមេឃខៀវ Manchester City ក៏បានដាកសំណើរទិញយក Declan Rice ដែរ ដោយយល់ព្រមផ្ដល់ឲ្យចំនួន ៨០ លានផោន បូកនឹងប្រាក់បន្ថែមផ្សេងៗចំនួន ១០លានផោន។ ប៉ុន្តែពួកគេបានដកខ្លួនចេញមកវិញ ព្រោះពួកគេ មិនមានឆន្ទៈឲ្យតម្លៃលើសពី ១០០ លានផោន ដូចដែលពួកគេបានចំណាយ លើការទិញ Jack Grealish ពី Aston Villa ក្នុងខែសីហា ឆ្នាំ ២០២១ នោះទេ។

គួរបញ្ជាក់ថា មុននឹងការមកដល់របស់ Declan Rice ក្រុមកាំភ្លើងធំ Arsenal ក៏បានបញ្ជាក់រួចមកហើយ នូវការមកដល់របស់ Kai Havertz ពីតោខៀវ Chelsea ក្នុងតម្លៃ ៦៥លានផោន ហើយក្លិបជិតឈានដល់កិច្ចព្រមព្រៀងទិញខ្សែការពារ Jurrien Timber របស់ Ajax ក្នុងតម្លៃប្រហែល ៤០លានផោនផងដែរ៕