Close

ថ្ងៃនេះ! ក្រុមជម្រើសជាតិនារីកម្ពុជា U22 នឹងប្រកួតជាមួយក្រុមជម្រើសជាតិនារីឡាវ ក្នុងពានរង្វាន់ AFF U19 Women’s Championship 2023

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី៥ ខែកក្កដា ឆ្នាំ២០២៣ កីឡា
ថ្ងៃនេះ! ក្រុមជម្រើសជាតិនារីកម្ពុជា U22 នឹងប្រកួតជាមួយក្រុមជម្រើសជាតិនារីឡាវ ក្នុងពានរង្វាន់ AFF U19 Women’s Championship 2023 ថ្ងៃនេះ! ក្រុមជម្រើសជាតិនារីកម្ពុជា U22 នឹងប្រកួតជាមួយក្រុមជម្រើសជាតិនារីឡាវ ក្នុងពានរង្វាន់ AFF U19 Women’s Championship 2023

នៅរសៀល ថ្ងៃពុធ ទី៥ ខែកក្កដា វេលាម៉ោង ៣៖៣០នាទី ក្រុមជម្រើសជាតិនារីកម្ពុជា អាយុក្រោម២២ឆ្នាំ នឹងចាប់ផ្ដើមការប្រកួតដំបូងក្នុងពានរង្វាន់ AFF U19 Women’s Championship 2023 ទល់នឹងក្រុមជម្រើសជាតិនារីរបស់ប្រទេសឡាវ ខណៈការប្រកួតធ្វើឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី។

មែនទែនទៅ ក្រុមជម្រើសជាតិនារីអាយុក្រោម១៩ឆ្នាំ បានទៅដល់ទីក្រុង PALEMBANG, ប្រទេសឥណ្ឌូនេស៊ី កាលពីព្រឹកថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០២៣ ហើយមានការជឿជាក់ខ្ពស់ថានឹងទទួលបានលទ្ធផលល្អក្នងការប្រកួតពានរង្វាន់បាល់ទាត់នារី AFF U19 Women’s Championship 2023 ដែលនឹងចាប់ផ្ដើមពីថ្ងៃទី០៥ ដល់ ១៥ ខែកក្កដា ឆ្នាំ២០២៣ នេះ។

ក្នុងពានរង្វាន់នេះ ក្រុមជម្រើសជាតិនារីកម្ពុជា ស្ថិតក្នុងពូល A ជាមួយក្រុមជម្រើសសជាតិឡាវ, ទីម័រ និងម្ចាស់ផ្ទះឥណ្ឌូនេស៊ី។ ការប្រកួតជាមួយឡាវ នៅថ្ងៃនេះ គឺជាការប្រកួតបើកឆាករបស់កម្ពុជា បន្ទាប់មកត្រូវប៉ះជាមួយក្រុមជម្រើសជាតិទីម័រ ក្នុងប្រកួតទី២ នៅថ្ងៃទី៧ ខែកក្កដា និងបន្តជួបជាមួយម្ចាស់ផ្ទះឥណ្ឌូនេស៊ី នៅប្រកួតទី៣ នៅថ្ងៃទី ៩ ខែកក្កដា។

មុនប៉ះជាមួយឡាវនៅរសៀលនេះ គ្រូបង្វឹកក្រុមជម្រើសជាតិនារីកម្ពុជា លោក ប្រាក់ វុទ្ធី បានលើកឡើងថា ៖ « ថ្វីត្បិតក្រុមកម្ពុជាយើងនៅក្មេងខ្ចីនៅឡើយ ហើយគ្រប់ការប្រកួតសិទ្ធសឹងជាមេរៀន ដែលត្រូវយកជាបទពិសោធន៍ ប៉ុន្តែថ្ងៃនេះ ពួកយើងនឹងព្យាយាមធ្វើឲ្យបានល្អ ហើយពាក្យថាឈ្នះគឺថិតនៅក្នុងចិត្តយើងជានិច្ច»៕

អត្ថបទទាក់ទង