Close

លោក Putin ទទួលបានលិខិតអញ្ជើញបំពេញទស្សនកិច្ចនៅគុយបាដែលស្ថិតនៅក្បែរព្រំដែនអាមេរិក

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី៤ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
លោក Putin ទទួលបានលិខិតអញ្ជើញបំពេញទស្សនកិច្ចនៅគុយបាដែលស្ថិតនៅក្បែរព្រំដែនអាមេរិក លោក Putin ទទួលបានលិខិតអញ្ជើញបំពេញទស្សនកិច្ចនៅគុយបាដែលស្ថិតនៅក្បែរព្រំដែនអាមេរិក

បរទេស ៖ ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក RIA News បានចេញផ្សាយថាប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានទទួលលិខិតអញ្ជើញពីសំណាក់ប្រទេសគុយបាដើម្បីបំពេញទស្សនកិច្ចទៅកាន់ដែនកោះដែលមានព្រំដែនក្បែរទៅនឹងសហរដ្ឋអាមេរិកបំផុតមួយនេះ។

ប្រភពដដែលបានបញ្ជាក់ទៀតថាទោះបីជាយ៉ាងណាក្តី មកទល់ពេលនេះការពិភាក្សាគ្នាអំពីការរៀបចំសម្រាប់ដំណើរទស្សនកិច្ចហាក់ដូចជាមានភាពលឿនពេកនៅឡើយ ដូច្នេះពេលវេលាច្បាស់លាស់ និងការសម្រេចចិត្តរបស់លោកប្រធានាធិបតីរុស្ស៊ីក៏មិនទានធ្វើឡើងនោះដែរ។

គួរឲ្យដឹងដែរថា សម្ព័ន្ធមិត្តរវាងប្រទេសគុយបានិងរុស្សីដែលជាប្រទេសទទួលបានទណ្ឌកម្មពីអាមេរិកដូចគ្នាមួយរយៈចុងក្រោយនេះទំនាក់ទំនងសេដ្ឋកិច្ចបានកើនឡើងខ្លាំងគួរឲ្យកត់សំគាល់រវាងគ្នានិងក៏ដូចជាទៅលើវិស័យផ្សេងទៀតដូចជាពាណិជ្ជកម្មនិងការវិនិយោគផង។

បច្ចុប្បន្នគុយបាបានទទួលស្វាគមន៍ភ្ញៀវទេសចរមកពីប្រទេសរុស្ស៊ីប្រមាណជា ៦៦,០០០នាក់ក្នុងរយៈពេលប៉ុន្មានខែឆ្នាំ២០២៣នេះ ហើយការប្រកាសបើកដំណើរការការហោះហោះហើររវាងគ្នាឡើងវិញកន្លងមកសង្ឃឹមថាភ្ញៀវទេសចររុស្សីនឹងអាចកើនឡើងទៅដល់១០ម៉ឺននាក់ធ្វើដំណើរទៅកាន់ប្រទេសគុយបាពេញមួយឆ្នាំនេះ។

កាលពីឆ្នាំ២០២២ ប្រធានាធិបតីគុយបាលោក Miguel Diaz-Canel បានជួបជាមួយនឹងលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រធានវិមានក្រឹមឡាំងហើយក៏បានពាំនាំនូវការគោរពពីអតីតមេដឹកនាំគុយបាលោក Raul Castro និងក៏ដូចជាជំហក្នុងការថ្កោលទោសទណ្ឌកម្មរបស់លោកខាងលិចមកលើប្រទេសរុស្ស៊ីផងដែរ។

អត្ថបទទាក់ទង