Close

កីឡដ្ឋានល្អបំផុតទាំង ១០ លើពិភពលោក ក្នុងឆ្នាំ ២០២៣ ក្នុងនោះមានមួយនៅអាស៊ាន

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣ កីឡា
កីឡដ្ឋានល្អបំផុតទាំង ១០ លើពិភពលោក ក្នុងឆ្នាំ ២០២៣ ក្នុងនោះមានមួយនៅអាស៊ាន កីឡដ្ឋានល្អបំផុតទាំង ១០ លើពិភពលោក ក្នុងឆ្នាំ ២០២៣ ក្នុងនោះមានមួយនៅអាស៊ាន

កីឡដ្ឋាន Gelora Bung Karno ដែលជានិមិត្តរូបនៃមោទនភាពរបស់ប្រទេសឥណ្ឌូនេស៊ី ថ្មីៗនេះ បានបញ្ចូលទៅក្នុងបញ្ជីនៃកីឡដ្ឋានល្អបំផុតទាំង ១០របស់ពិភពលោក សម្រាប់ឆ្នាំ ២០២៣។ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស The Sun ដែលយោងទៅលើទិន្នន័យពី Ticketgum ។

នៅក្នុងចំណាត់ថ្នាក់នៃកីឡដ្ឋានដ៏ល្អបំផុតរបស់ពិភពលោក ដែលចេញផ្សាយដោយ Ticketgum កីឡដ្ឋាន Gelora Bung Karno Main Stadium តំណាងឲ្យអាស៊ាន បានឈរនៅចំណាត់ថ្នាក់ទី៨ ខណៈកីឡដ្ឋាន Estadio Mineirao នៅក្នុងប្រទេសប្រេស៊ីលជាប់ចំណាត់ថ្នាក់លេខមួយ។

លក្ខណៈវិនិច្ឆ័យ ដែលប្រើក្នុងការវាយតម្លៃនេះរួមមាន ការវាយតម្លៃរបស់ Google, កម្រិតស្វែងរកនៅលើ Google, សមត្ថភាពកីឡដ្ឋាន និងគ្រាប់បាល់ស៊ុតបញ្ចូលទីគិតជាមធ្យម។

ខាងក្រោមនេះ ជាកីឡដ្ឋានល្អបំផុតទាំង ១០ លើពិភពលោក ក្នុងឆ្នាំ ២០២៣ ៖
1. Mineirao (ប្រេស៊ីល)
2. Celtic Park (ស្កុតឡែន)
3. Wembley (អង់គ្លេស)
4. Metlife Stadium (សហរដ្ឋអាមេរិក)
5. Estadio Olimpico Universitario (ម៉ិកស៊ិក)
6. Estadio Azteca (ម៉ិកស៊ិក)
7. Old Trafford (អង់គ្លេស)
8. Gelora Bung Karno Main Stadium, Jakarta (ឥណ្ឌូនេស៊ី)
9. Santiago Bernabeu (អេស្ប៉ាញ)
10.Gillette Stadium (សហរដ្ឋអាមេរិក) ៕

 

អត្ថបទទាក់ទង