Close

ក្លិបបាល់ទាត់ Brighton ប្តូរឈ្មោះកីឡដ្ឋានមុនរដូវកាលថ្មីមកដល់

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣ កីឡា
ក្លិបបាល់ទាត់ Brighton ប្តូរឈ្មោះកីឡដ្ឋានមុនរដូវកាលថ្មីមកដល់ ក្លិបបាល់ទាត់ Brighton ប្តូរឈ្មោះកីឡដ្ឋានមុនរដូវកាលថ្មីមកដល់

យោងតាមសារព័ត៌មាន Daily Mail បានឲ្យដឹងថា ក្លិបបាល់ទាត់ Brighton & Hove Albion សមាជិកលីគកំពូលអង់គ្លេស English Primer league បានសម្រេចប្ដូរឈ្មោះកីឡដ្ឋានរបស់ខ្លួន មុនរដូវកាលថ្មី ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។
ការសម្រេចចិត្តប្តូរឈ្មោះកីឡដ្ឋានមុនពេលរដូវកាលថ្មីត្រូវបានអនុម័ត ដោយក្រុមប្រឹក្សាក្លិប Brighton បន្ទាប់ពីកិច្ចប្រជុំ ដែលបានធ្វើឡើងនាពេលថ្មីៗនេះ។ ចាប់ពីថ្ងៃទី ១ ខែសីហា ឆ្នាំ២០២៣នេះ កីឡដ្ឋាន Falmer Stadium នឹងត្រូវប្ដូរឈ្មោះថា American Express Stadium ដែលត្រូវបានគេស្គាល់ថាជា “The Amex” ។


ជុំវិញបញ្ហានេះ នាយកប្រតិបត្តិ និងជាអនុប្រធានក្លិប លោក Paul Barber បាននិយាយថា៖« នៅរដូវក្តៅនេះ ដោយមានការគាំទ្រពីដៃគូរបស់យើង American Express ដូច្នេះកីឡដ្ឋានរបស់យើង នឹងត្រូវបានដាក់ឈ្មោះថា American Express Stadium ឬ Amex »។
លោកបានបញ្ជាក់បន្ថែមថា៖«ការផ្លាស់ប្តូរជារឿងតិចតួរ ប៉ុន្តែវាពិតជាមានសារៈសំខាន់ ដែលវាជាការផ្តល់តម្លៃកាន់តែល្អប្រសើរដល់ដៃគូសំខាន់របស់យើង។ ភាពជាដៃគូរបស់យើងជាមួយ American Express ឥឡូវនេះ ត្រូវបានទទួលស្គាល់ជាសកល ហើយនឹងរីកចម្រើនបន្ថែមទៀត បើទោះបីជាមានការផ្លាស់ប្តូរឈ្មោះកីឡដ្ឋានក៏ដោយ»។
គួរបញ្ជាក់ថា ការផ្លាស់ប្តូរឈ្មោះទីលានបាល់ទាត់របស់ Brighton បានកើតឡើង បន្ទាប់ពីការបញ្ចប់នៃរដូវកាល 2022/23 ជាមួយនឹងភាពជោគជ័យដ៏អស្ចារ្យ។ ក្រោមការដឹកនាំរបស់គ្រូ Roberto De Zerbi ក្រុមដែលមានរហស្សនាមថា “The Seagulls” បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៦ ក្នុង Premier League 2022/23 ។ តាមរយៈនេះ Brighton បានកៅអីមួយ ដើម្បីចូលរួមប្រកួតប្រជែងនៅពានរង្វាន់ Europa League នៅរដូវកាលក្រោយ៕

អត្ថបទទាក់ទង