Close

ថៃ អាចនឹងត្រូវពិន័យយ៉ាងធ្ងន់ធ្ងរ ពីសហព័ន្ធកីឡាបាល់ទាត់អាស៊ី ក្រោយអ្នកគាំទ្រនាំគ្នាដុតផ្សែងភ្លើងបោះចូលទីលាន

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ កីឡា
ថៃ អាចនឹងត្រូវពិន័យយ៉ាងធ្ងន់ធ្ងរ ពីសហព័ន្ធកីឡាបាល់ទាត់អាស៊ី ក្រោយអ្នកគាំទ្រនាំគ្នាដុតផ្សែងភ្លើងបោះចូលទីលាន ថៃ អាចនឹងត្រូវពិន័យយ៉ាងធ្ងន់ធ្ងរ ពីសហព័ន្ធកីឡាបាល់ទាត់អាស៊ី ក្រោយអ្នកគាំទ្រនាំគ្នាដុតផ្សែងភ្លើងបោះចូលទីលាន

បន្ទាប់ពីការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFC U17 Asian Cup 2023 រវាងក្រុមជម្រើសជាតិថៃ និងកូរ៉េខាងត្បូង កាលពីយប់មិញនេះ ក្រុមអ្នកគាំទ្រថៃ បានបាញ់កាំជ្រួច និងដុតផ្សែងភ្លើងបោះចូលទីលាន នៅក្នុងកីឡដ្ឋាន Pathum Thani។
ជុំវិញបញ្ហានេះ មន្ត្រីរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ដែលចុះមកពិនិត្យស្ថានភាព និងបានកត់ត្រាក្នុងព្រឹត្តិការណ៍នោះ បាននិយាយថា ថៃ ប្រហែលជាមិនអាចធ្វើជាម្ចាស់ផ្ទះកីឡាបាល់ទាត់ណាមួយ ក្រោមការត្រួតពិនិត្យរបស់ AFC នោះឡើយ ដោយសារតែអ្នកគាំទ្ររបស់ខ្លួន បន្តធ្វើសកម្មភាពទាំងនេះ ម្ដងហើយម្ដងទៀត។


សារព័ត៌មានកីឡា thairath បានសួរទៅប្រភពព័ត៌មានដែលគួរឲ្យទុកចិត្តក្នុងសមាគមកីឡាបាល់ទាត់ប្រទេសថៃ ដែលបានឆ្លើយថា ការដាក់ទោសទណ្ឌនឹងកាន់តែធ្ងន់ទៅៗ ដោយសារតែមានការបំពានម្តងហើយម្តងទៀត ដោយអ្នកគាំទ្ររបស់យើង។
មែនទែនទៅ មុនរឿងនេះបានកើតឡើង សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) បានពិន័យសហព័ន្ធបាល់ទាត់ថៃ ជាង ៣លានបាតរួចទៅហើយ បន្ទាប់ពីអ្នកគាំទ្របាល់ទាត់របស់ខ្លួន បានដុតកាំជ្រួច និងដុតផ្សែងភ្លើងបោះចូលទីលានដូចគ្នា ក្នុងព្រឹត្តិការណ៍ AFF Cup 2022 និងនៅ AFC Beach Soccer Asian Cup កាលពីខែមីនា។
ប្រភពបានអះអាងថា សហព័ន្ធព័ន្ធកីឡាបាល់ទាត់ថៃ នឹងត្រូវពិន័យជាទឹកប្រាក់ ឬការប្រកួតដោយគ្មានអ្នកគាំទ្រក្នុងកីឡដ្ឋាន ឬមិនអាចរៀបចំការប្រកួតបាល់ទាត់ ដែលរៀបចំដោយ AFC ទៀតឡើយ ប៉ុន្តែត្រូវរង់ចាំសេចក្តីថ្លែងការណ៍មួយទៀតពី AFC ៕

អត្ថបទទាក់ទង