Close

លោក Mikel Arteta ៖ “ខ្ញុំនៅតែឈឺចាប់ ព្រោះ Arsenal មិនអាចឈ្នះពាន”

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ កីឡា
លោក Mikel Arteta ៖ “ខ្ញុំនៅតែឈឺចាប់ ព្រោះ Arsenal មិនអាចឈ្នះពាន” លោក Mikel Arteta ៖ “ខ្ញុំនៅតែឈឺចាប់ ព្រោះ Arsenal មិនអាចឈ្នះពាន”

ក្រុមកាំភ្លើងធំ Arsenal បានឈរនៅលើកំពូលតារាង Premier League កាលពីរដូវកាល 2022/23 រហូតដល់ចុងបញ្ជប់រដូវកាល ប៉ុន្តែដំណើរលើកពានត្រូវបានរលាយ ដោយសារក្រុមមេឃខៀវ Man City ជាអ្នកគ្រងជើងឯកបានសម្រេច។

ជុំវិញរឿងដ៏ឈឺចាប់នេះ គ្រូបង្វឹកកាំភ្លើងធំ Arsenal លោក Mikel Arteta បានសារភាពថា  គាត់មានអារម្មណ៍ឈឺចាប់នៅពេលក្រុមរបស់គាត់បរាជ័យក្នុងការលើកពាន បន្ទាប់ពីធ្វើបានយ៉ាងល្អកាលពីដើមរដូវកាល។

នៅក្នុងបទសម្ភាសន៍ជាមួយ Marca គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ វ័យ ៤១ឆ្នាំរូបនេះ បាននិយាយថា៖ “សូម្បីតែពេលនេះ ខ្ញុំនៅតែឈឺចាប់យ៉ាងខ្លាំងនៅពេលដែលខ្ញុំមិនអាចឈ្នះ Premier League បន្ទាប់ពីប្រកួតប្រជែងជាមួយ Man City រយៈពេល ១០ខែ។ ប៉ុន្តែនោះជាបាល់ទាត់” ។

គួរបញ្ជាក់ថា លោក Mikel Arteta បានចូលមកកាន់ដំណែងជាគ្រូបង្វឹក Arsenal កាលពីខែធ្នូ ឆ្នាំ២០១៩។ មុនពេលលោកមកកាន់ដំណែងនៅ Emirates Stadium លោកធ្លាប់ធ្វើជាជំនួយការរបស់ Pep Guardiola នៅ Man City៕

អត្ថបទទាក់ទង