Close

សំបុត្រចូលទស្សនាការប្រកួតដំបូងរបស់ Messi លក់អស់គ្មានសល់ទោះបីជាតម្លៃសំបុត្រមានតម្លៃរហូតដល់ ៦០០០ ដុល្លារក៏ដោយ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣ កីឡា
សំបុត្រចូលទស្សនាការប្រកួតដំបូងរបស់ Messi លក់អស់គ្មានសល់ទោះបីជាតម្លៃសំបុត្រមានតម្លៃរហូតដល់ ៦០០០ ដុល្លារក៏ដោយ សំបុត្រចូលទស្សនាការប្រកួតដំបូងរបស់ Messi លក់អស់គ្មានសល់ទោះបីជាតម្លៃសំបុត្រមានតម្លៃរហូតដល់ ៦០០០ ដុល្លារក៏ដោយ

បន្ទាប់ពីចុះហត្ថលេខាជាមួយក្លឹប Inter Miami តារាឆ្នើម Lionel Messi នៅមិទាន់បានបង្ហាញខ្លួនជាផ្លូវការនៅឡើយនោះទេ។ យ៉ាណាក្ដី ថ្នាក់ដឹកនាំរបស់ក្លឹប Inter Miami បានកំណត់កាលបរិច្ឆេទដោយយកថ្ងៃទី២១ ខែកក្កដា សម្រាប់ Messi ដើម្បីលេងការប្រកួតដំបូង។ បន្ទាប់មក Inter Miami នឹងជួប Cruz Azul ក្នុងការប្រកួត Leagues Cup។

Leagues Cup គឺជាការប្រកួតថ្មីរវាងក្រុមមកពី MLS និង Liga MX។ ទោះបីជាការប្រកួតមានរយៈពេលជិតមួយខែក៏ដោយ ប៉ុន្តែភាពទាក់ទាញរបស់ Messi បានធ្វើឱ្យការប្រកួតកាន់តែក្តៅគគុក។

អ្នកគាំទ្រអាមេរិកកំពុងប្រជែងគ្នា ដើម្បីស្វែងរកសំបុត្រទស្សនាការប្រកួត។ នោះហើយជាមូលហេតុដែលសំបុត្រសម្រាប់ការប្រកួតនេះត្រូវបានលក់អស់។ ជាពិសេស តម្លៃសំបុត្របានឡើងថ្លៃកប់ពពក។

នៅលើទីផ្សារងងឹត តម្លៃសំបុត្រមានចាប់ពី ១៣១៩ដុល្លារ ដល់ ៦០០០ដុល្លារ ប៉ុន្តែ សូម្បីតម្លៃថ្លៃកប់ពពកយ៉ាងនេះ ក៏អ្នកគាំត្រនៅ តែចង់ទិញ ព្រោះចង់មើលការប្រកួត និងស្ទីលលេងរបសស់កីឡាករ World class។

លោក Jorge Mas ដែលជាម្ចាស់ភាគហ៊ុនម្នាក់របស់ Inter Miami បាននិយាយថា “Messi នឹងក្លាយជាឯកអគ្គរដ្ឋទូត និងកិច្ចសន្យាដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រនៃការប្រកួតបាល់ទាត់អាជីពរបស់អាមេរិក។ វត្តមានរបស់គាត់នៅក្នុងការប្រកួតនេះ នឹងទាក់ទាញ ហើយវាជាឱកាសដ៏ធំ និងមិនធ្លាប់មានពីមុនមក។

គួរបញ្ជាក់ថា Messi លេងបាន ២០ ឆ្នាំនៅអឺរ៉ុប ជាមួយ Barcelona និង PSG ។ គាត់លេងសរុប ៨៨៥ ប្រកួត ស៊ុតបញ្ចូលទីបាន ៧១៥ គ្រាប់៕

អត្ថបទទាក់ទង