Close

កងទ័ពរុស្ស៊ីបំផ្លាញអាវុធ និងរថក្រោះរាប់រយរយៈពេល១៦ថ្ងៃនៃការវាយលុកដោយអ៊ុយក្រែន

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
កងទ័ពរុស្ស៊ីបំផ្លាញអាវុធ និងរថក្រោះរាប់រយរយៈពេល១៦ថ្ងៃនៃការវាយលុកដោយអ៊ុយក្រែន កងទ័ពរុស្ស៊ីបំផ្លាញអាវុធ និងរថក្រោះរាប់រយរយៈពេល១៦ថ្ងៃនៃការវាយលុកដោយអ៊ុយក្រែន

បរទេស ៖ គិតចាប់តាំងតែពីថ្ងៃដំបូងនៃប្រតិបត្តិការវាយលុយពីសំណាក់ប្រទេសអ៊ុយក្រែនក្នុងទឹកដីដែលកាន់កាប់ដោយប្រទេសរុស្ស៊ីគិតមកទល់ពេលនេះមានរយៈពេលជា២សប្តាហ៍មកហើយ ប៉ុន្តែផែនការនេះហាក់ដូចជាមិនទទួលបានជោគជ័យឡើយ។

ភាគីខាងរុស្ស៊ី តាមរយៈការចេញផ្សាយដោយ RT បានអះអាងថា រយៈពេល១៦ថ្ងៃនៃការវាយលុកដោយអ៊ុយក្រែនមកលើកងកម្លាំងយោធារុស្ស៊ីនោះអាវុធ និងរថក្រោះដល់ទៅរាប់រយត្រូវបានកំទេច ក្នុងនោះក៏មានទាំងរថក្រោះដែលឧបត្ថម្ភពីលោកខាងលិចចំនួន១៣គ្រឿងផងដែរ។

របាយការណ៍បណ្តោះអាសន្នដែលត្រូវបានប្រកាសដោយមន្ត្រីជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ីបានឲ្យដឹងដែរថា ចន្លោះពីថ្ងៃទី៤ ខែមិថុនាដល់ថ្ងៃទី២១ ខែមិថុនាកងកម្លាំងយោធាអ៊ុយក្រែនបានបាត់បង់រថក្រោះសរុប២៤៦គ្រឿង ហើយក្នុងចំណោមរថក្រោះ៨១គ្រឿងរបស់លោកខាងលិចដែលស្ថិតនៅក្នុងប្រតិបត្តិការនោះរុស្ស៊ីបានបាញ់បំផ្លាញអស់១៣គ្រឿងមកហើយ។

ក្រៅពីនោះកងទ័ពរុស្ស៊ីក៏បានកំទេចរថក្រោះធនស្រាលអ៊ុយក្រែន១៥២គ្រឿងដែលមានរួមទាំង៥៩គ្រឿងរបស់លោកខាងលិចផង កាំភ្លើងធំចំនួន២៧៩ដើម ដែលក្នុងនោះ៤៨ដើមជារបស់លោកខាងលិច ព្រមទាំងរថយន្តយោធា៤៤៣គ្រឿងប្រព័ន្ធបាញ់គ្រាប់រ៉ូក្កែតចំនួន៤២ដើមយន្តហោះចម្បាំង១០គ្រឿងឧបទ្ធម្ភាគចក្រ៤គ្រឿងនិងជាពិសេសដ្រូនប្រយុទ្ធ២៦៤គ្រឿងផងដែរ។

មន្ត្រីជាន់ខ្ពស់រុស្ស៊ីដដែលបានបញ្ជាក់ទៀតថាកងកម្លាំងយោធារបស់អ៊ុយក្រែនក្រោយបាត់បង់កម្លាំងយ៉ាងច្រើនបែបនេះហើយនោះពួកគេក៏បានសម្រេចចិត្តផ្អាកប្រតិបត្តិការបណ្តោះអាសន្នដើម្បីរៀបចំក្រុមសាជាថ្មីខណៈដែលកម្លាំងយោធាសរុបដែលបានបាត់បង់ជីវិតក្នុងអំឡូងពេលនេះក៏បានកើនឡើងទៅដល់១៣០០០នាក់ទៅហើយដែរ៕

អត្ថបទទាក់ទង