Close

សាលាដំបូង រាជធានី ភ្នំពេញ ប្រកាស ពីការឃាត់ខ្លួនជនសង្ស័យឈ្មោះ ថាច់ សេដ្ឋា ពាក់ព័ន្ធ ករណី ចេញសែកស្អុយ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១៧ ខែមករា ឆ្នាំ២០២៣ សង្គម
សាលាដំបូង រាជធានី ភ្នំពេញ ប្រកាស ពីការឃាត់ខ្លួនជនសង្ស័យឈ្មោះ ថាច់ សេដ្ឋា  ពាក់ព័ន្ធ ករណី ចេញសែកស្អុយ សាលាដំបូង រាជធានី ភ្នំពេញ ប្រកាស ពីការឃាត់ខ្លួនជនសង្ស័យឈ្មោះ ថាច់ សេដ្ឋា ពាក់ព័ន្ធ ករណី ចេញសែកស្អុយ

ភ្នំពេញ : សាលាដំបូង រាជធានី ភ្នំពេញ បានចេញសេចក្ដីប្រកាសស្ដីពីការឃាត់ខ្លួនជនសង្ស័យឈ្មោះ ថាច់ សេដ្ឋា ពាក់ព័ន្ធ នឹង ករណី ចេញសែកស្អុយចំនួន៥សន្លឹក បន្ទាប់ ពី បាន ទទួល ពាក្យបណ្ដឹងពីក្រុមហ៊ុន រិន ឆាយ ផនសប។

នៅក្នុង សេចក្ដី ប្រកាស ព័ត៌មាន ដែល ចេញ ដោយសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ដូចខាងក្រោម :

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនឈ្មោះ ថាច់ សេដ្ឋា ភេទប្រុស ដោយអនុវត្តទៅតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលេខ ៣៨ “ឈ១ ព្រ.ទ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសូមជម្រាបជូនថា៖ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ តំណាងអយ្យការបានទទួលពាក្យបណ្តឹងពីក្រុមហ៊ុន រិន ឆាយ ផនសប បានប្តឹងពីឈ្មោះ ថាច់ សេដ្ឋា ភេទប្រុស ពីបទ៖ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរ បាន (ការចេញសែកដោយគ្មានសាច់ប្រាក់ចំនួន ០៥សន្លឹក) ។ បន្ទាប់ពីបានធ្វើការស៊ើបអង្កេត ស្តាប់ចម្លើយរបស់ភាគីពាក់ព័ន្ធព្រមទាំងពិនិត្យលើភស្តុតាងនានាតាមនីតិវិធីរួចមក អយ្យការអម សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរលើឈ្មោះ ថាច់ សេដ្ឋា ភេទប្រុស ពីបទ៖ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីកំឡុងឆ្នាំ២០១៩ – បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពី ឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូរទាត់សងប្រាក់ តាមដីកាសន្និដ្ឋានបញ្ជូនរឿង ឲ្យស៊ើបសួរលេខ ២០២៣ អយញ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ។

ក្នុងដំណាក់កាលស៊ើបសួរ ជនត្រូវចោទឈ្មោះ ថាច់ សេដ្ឋា ខកខានមិនបានចូលខ្លួនបំភ្លឺ តាមដីកាបង្គាប់ឲ្យចូលខ្លួនចំនួន ០២លើក របស់ចៅក្រមស៊ើបសួរដែលមានលេខ ៦៤ “ម” ព្រ.ទ ចុះ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ និងដីកាបង្គាប់ឲ្យចូលខ្លួនលេខ ១៩ ឈ១ “ព្រ.ទ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ដោយពុំមានមូលហេតុ ។ រហូតមកដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ចៅក្រមស៊ើបសួរ បានសម្រេចចេញដីកាបង្គាប់ឲ្យនាំខ្លួនលើជនត្រូវចោទ ថាច់ សេដ្ឋា ដើម្បីស្តាប់ចម្លើយតាមនីតិ វិធី។ ក្រោយពីបានស្តាប់ចម្លើយនិងពិនិត្យលើភស្តុតាងនានា ចៅក្រមស៊ើបសួរបានសម្រេច ឃុំខ្លួនជនត្រូវចោទ ថាច់ សេដ្ឋា តាមដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ៤១២ ឈ១” ដ.ឃ ដ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មានតាមការគួរ៕

អត្ថបទទាក់ទង