Close

Cristiano Ronaldo ៖ “ខ្ញុំមិនបានដេញតាមកំណត់ត្រាទេ តែកំណត់ត្រាទេកំពុងដេញតាមខ្ញុំ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣ កីឡា
Cristiano Ronaldo ៖ “ខ្ញុំមិនបានដេញតាមកំណត់ត្រាទេ តែកំណត់ត្រាទេកំពុងដេញតាមខ្ញុំ Cristiano Ronaldo ៖ “ខ្ញុំមិនបានដេញតាមកំណត់ត្រាទេ តែកំណត់ត្រាទេកំពុងដេញតាមខ្ញុំ

ខ្សែប្រយុទ្ធអន្តរជាតិសញ្ជាតិព័រទុយហ្គាល់ កីឡាករ Cristiano Ronaldo នៅថ្ងៃអង្គារនេះ  បាននិយាយថា ខ្លួនមិនបានដេញតាមកំណត់ត្រាទេ តែកំណត់ត្រាទេកំពុងដេញតាមរូបលោក ខណៈដែលរូបលោកត្រៀមខ្លួន បង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិលើកទី ២០០ របស់គាត់ ក្នុងការប្រកួតជាមួយ អ៊ីស្លង់ ក្នុងវគ្គជម្រុះ Euro 2024 យប់នេះ។

កីឡាករវ័យ ៣៨ ឆ្នាំរូបនេះ បានបង្កើតកំណត់ត្រាថ្មីជាក្រុមជម្រើសជាតិ នៅពេលដែលគាត់បានបង្ហាញខ្លួនលើកទី ១៩៧ របស់គាត់ ក្នុងជម្រើសជាតិព័រទុយហ្គាល់ ជាមួយ Liechtenstein កាលពីខែមីនា។

CR7 បានប្រាប់សន្និសីទសារព័ត៌មាននៅ Reykjavik មុនការប្រកួតនៅថ្ងៃអង្គារ នេះថា ៖«ការឈានដល់ការប្រកួតអន្តរជាតិចំនួន ២០០ គឺមិនមែន សម្រាប់តែនរណាម្នាក់នោះទេ វាបង្ហាញពីក្តីស្រឡាញ់ដែលខ្ញុំមាន ចំពោះប្រទេសរបស់ខ្ញុំ និងក្រុមរបស់ខ្ញុំ។ វាជាអ្វីដែលខ្ញុំមិនដែលគិតថា ខ្ញុំនឹងសម្រេចបាន»។

អតីតកីឡាកររបស់ Real Madrid រូបនេះ បានបន្តថា៖«វាពិតជាអស្ចារ្យណាស់ក្នុងការបង្ហាញខ្លួនអន្តរជាតិលើកទី ២០០ របស់ខ្ញុំ ជាមួយនឹងជ័យជំនះ និងគ្រាប់បាល់។ ខ្ញុំមិនបានដេញតាមកំណត់ត្រាទេ តែកំណត់ត្រាទេ ដែលកំពុងដេញតាមខ្ញុំ ហើយខ្ញុំសប្បាយចិត្ត ព្រោះវាជាផ្នែកមួយនៃការលើកទឹកចិត្តរបស់ខ្ញុំ ក្នុងការបន្តនៅកម្រិតខ្ពស់បំផុតជាមួយក្រុម»។

ព័រទុយហ្គាល់កំពុងធ្វើដំណើរឆ្ពោះទៅរកកៅអីមួយ សម្រាប់ព្រឹត្តិការណ៍ Euro ឆ្នាំក្រោយនៅប្រទេសអាឡឺម៉ង់ ដោយកំពុងឈរនៅលើកំពូលតារាងនៃពូល J បន្ទាប់ពីស៊ុតបញ្ចូលទីបាន ១៣ គ្រាប់ ដោយមិនរបូតគ្រាប់បាល់ ក្នុងការឈ្នះបីលើកជាប់ៗគ្នា។

គួរបញ្ជាក់ថា Ronaldo បានស៊ុតបញ្ចូលទីបាន ៤ គ្រាប់ ក្នុង ៣ ប្រកួតចាប់តាំងពីលោក Roberto Martinez ចូលកាន់តំណែងជាគ្រូបង្វឹករបស់ព័រទុយហ្គាល់ កាលពីដើមឆ្នាំនេះ៕

អត្ថបទទាក់ទង