Close

រដ្ឋមន្ត្រីការបរទេសអាមេរិកនឹងបំពេញទស្សនកិច្ចនៅចិនដើម្បីធ្វើឲ្យមានស្ថិរភាពចំណងទំនាក់ទំនងឡើងវិញ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
រដ្ឋមន្ត្រីការបរទេសអាមេរិកនឹងបំពេញទស្សនកិច្ចនៅចិនដើម្បីធ្វើឲ្យមានស្ថិរភាពចំណងទំនាក់ទំនងឡើងវិញ រដ្ឋមន្ត្រីការបរទេសអាមេរិកនឹងបំពេញទស្សនកិច្ចនៅចិនដើម្បីធ្វើឲ្យមានស្ថិរភាពចំណងទំនាក់ទំនងឡើងវិញ

បរទេស៖ តាមផែនការនៅថ្ងៃសុក្រសប្តាហ៍នេះលោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកAntony Blinken នឹងត្រូវធ្វើដំណើរទៅបំពេញទស្សនកិច្ចក្នុងប្រទេសចិនក្រោយបានពន្យាពេលនៃបេសកកម្មនេះតាំងតែពីកុម្ភៈកន្លងមកដោយសារហេតុការណ៍បាញ់ទំលាក់បាឡុងស៊ើបការណ៍ដែលអាមេរិកចោទថាជាកម្មសិទ្ធរបស់រដ្ឋាភិបាលចិន។

The VOA News បានចេញផ្សាយថាដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាមេរិករូបនេះធ្វើឡើងនៅចំពេលដែលទំនាក់ទំនងរវាងប្រទេសមហាយក្សទាំងពីរបានធ្លាក់ដល់កម្រិតទាបបំផុតមួយហើយសង្ឃឹមថានឹងអាចធានាបាននូវស្ថេរភាពចំពោះចំណងទំនាក់ទំនងរវាងគ្នាឡើងវិញ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិកបានប្រកាសថានៅរដ្ឋធានីក្រុងប៉េកាំងលោករដ្ឋមន្ត្រី Blinken នឹងត្រូវជួបជាមួយនឹងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបរបស់ប្រទេសចិនហើយក៏គ្រោងនឹងពិភាក្សាទៅលើកិច្ចការងារសំខាន់ៗមួយចំនួនដែលមានដូចជាការថែរក្សាទំនាក់ទំនងគ្រប់កម្រិតរវាងគ្នា។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានថ្លែងថា រដ្ឋាភិបាលក្រុងប៉េកាំង សង្ឃឹមថា សហរដ្ឋអាមេរិកនឹងចាត់វិធានការឲ្យបានច្បាស់លាស់ ដើម្បី ធ្វើការជាមួយប្រទេសចិន និងដើម្បីអាចគ្រប់គ្រងនូវគោលនយោបាយដែលមានភាពខុសគ្នាប្រកបដោយប្រសិទ្ធភាព ព្រមទាំងជំរុញឲ្យមានការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការធ្វើយ៉ាងណាធានាឲ្យបាននូវ ស្ថិរភាពទំនាក់ទំនងកុំឲ្យមានការធ្លាក់ដុនដាបបន្ថែមទៀត។

ដោយឡែកខាងភាគីអាមេរិកវិញបានប្រកាសថារបៀបវារៈដែលលោក Blinken នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសចិនសម្រាប់រយៈពេល២ថ្ងៃគឺថ្ងៃទី១៨និង១៩ខែមិថុនានោះមានដូចជាបញ្ហាសន្តិសុខក្នុងតំបន់បញ្ហាបម្រែបម្រួលអាកាសធាតុបញ្ហាស្ថេរភាពនៃម៉ាក្រូសេដ្ឋកិច្ចរបស់ពិភពលោកបញ្ហាចាប់ខ្លួនពលរដ្ឋអាមេរិកនៅចិននិងក៏ដូចជាបញ្ហារវាងពលរដ្ឋចិននិងពលរដ្ឋអាមេរិកផងដែរ៕

អត្ថបទទាក់ទង