Close

Messi បានប្រកាសថា ខ្លួននឹងមិនបន្តលេងនៅ World Cup 2026 នោះឡើយ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣ កីឡា
Messi បានប្រកាសថា ខ្លួននឹងមិនបន្តលេងនៅ World Cup 2026 នោះឡើយ Messi បានប្រកាសថា ខ្លួននឹងមិនបន្តលេងនៅ World Cup 2026 នោះឡើយ

ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន កីឡាករ Lionel Messi បានចាត់ទុកការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ ថា ជាការប្រកួត World Cup ចុងក្រោយហើយ ក្នុងអាជីពរបស់ខ្លួន។

Messi បានឆ្លើយតបទៅកាន់កាសែត Titan Sports របស់ចិន នៅល្ងាចថ្ងៃទី ១៣ ខែមិថុនា នៅពេលដែលត្រូវបានសួរអំពីលទ្ធភាពនៃការបន្តអាជីពជាអន្តរជាតិរបស់គាត់នៅ World Cup 2026 យ៉ាងដូច្នេះថា៖ “កាតា ២០២២ គឺជា World Cup ចុងក្រោយរបស់ខ្ញុំ។ ដូច្នោះ ខ្ញុំនឹងមិនចូលរួមការប្រកួត World Cup ទៀតទេ »។

កាលពីខែកុម្ភៈ Messi បាននិយាយអំពីលទ្ធភាពនៃការមិនចូលរួមក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦ ដូចគ្នា។ គាត់មានការព្រួយបារម្ភថា អាយុ និងទម្រង់លេង អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រុម។

Messi បាននិយាយនៅពេលនោះថា៖ “ការចូលលេង World Cup អាស្រ័យលើទម្រង់លេងរបស់ខ្ញុំ”។

កាលពីខែវិច្ឆិកាកន្លងទៅក្នុងប្រទេសកាតា Messi បានស៊ុតបញ្ជូលទីចំនួន ៧ គ្រាប់ និង assists ៣ដង ហើយជួយក្រុមក្លាយជាម្ចាស់ជើងឯក  និងបានឈ្នះពានរង្វាន់កីឡាករល្អបំផុតប្រចាំព្រឹត្តិការផងដែរ។

មែនទែនទៅ Messi នឹងមានអាយុ ៣៩ឆ្នាំ នៅពេល World Cup ឆ្នាំ ២០២៦ ដែលប្រព្រឹត្តទៅនៅសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា។ ប្រសិនបើចូលរួមក្នុងការប្រកួតនេះ ប្រធានក្រុមអាហ្សង់ទីន មានឱកាសបំបែកកំណត់ត្រាផ្ទាល់ខ្លួនរបស់គាត់ ដោយបង្ហាញខ្លួនបាន ២៦ ប្រកួត និងបង្កើនកំណត់ត្រាស៊ុតបញ្ចូលទីរបស់គាត់ ដែលមាន១៣ គ្រាប់ស្រាប់។

បច្ចុប្បន្ន Messi ជាម្ចាស់កំណត់ត្រាឈ្នះបាល់មាសចំនួនប្រាំពីរ។ ឆ្នាំនេះ គាត់ក៏ជាបេក្ខភាពនាំមុខ សម្រាប់ពានរង្វាន់នេះផងដែរ ទោះបីជាគាត់បានឈ្នះត្រឹមតែ Ligue I ជាមួយ PSG ក៏ដោយ។ ទោះយ៉ាងណាក៏ដោយ Messi ទទូចថា Ballon d’Or លែងសំខាន់ទៀតហើយ។

Messi បានបន្ថែមថា “ខ្ញុំតែងតែនិយាយថា ពានបុគ្គល មិនសំខាន់ដូចពានរួមនោះទេ។ ពានសំខាន់បំផុតនៅពេលនេះគឺ World Cup។ វាជាពានរង្វាន់ដ៏ធំបំផុតសម្រាប់ខ្ញុំ”៕

អត្ថបទទាក់ទង