Close

កម្ពុជារកចំណូលបានជិត៨០០លានដុល្លារ ពីការនាំចេញស្រូវអង្ករក្នុងរយៈពេល៥ខែ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣ សង្គម
កម្ពុជារកចំណូលបានជិត៨០០លានដុល្លារ ពីការនាំចេញស្រូវអង្ករក្នុងរយៈពេល៥ខែ កម្ពុជារកចំណូលបានជិត៨០០លានដុល្លារ ពីការនាំចេញស្រូវអង្ករក្នុងរយៈពេល៥ខែ

តាមរយៈរបាយការណ៍នាំចេញស្រូវ និងអង្ករក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៣ របស់សហព័ន្ធ ស្រូវអង្ករកម្ពុជាបានឱ្យដឹងថា កម្ពុជាសម្រេចការនាំចេញអង្ករចំនួន ២៧៨,១៨៤ តោន និង ស្រូវចំនួន ២,១៤២,៤៨៣ តោន (ប្រមាណជា ១.៣៧ លានតោនអង្ករ) គិតជាទឹកប្រាក់សរុបមាន​ចំនួន ៧៣៦.៩០ លានដុល្លារសហរដ្ឋអាមេរិក។

ក្នុងនោះ អង្ករកម្ពុជាបាននាំចេញតាមរយៈក្រុមហ៊ុនចំនួន ៤៨ ដែលនាំចេញទៅកាន់គោលដៅចំនួន ៤៩ និងបានបរិមាណអង្ករសរុបចំនួន ២៧៨ ១៨៤ តោន ដែលគិតជាទឹកប្រាក់ចំនួន ១៩១.៦៤ លានដុល្លារសហរដ្ឋអាមេរិក និងស្រូវចំនួន ២ ១៤២,៤៨៣ តោន (ប្រមាណជា ១.៣៧ លាន តោនអង្ករ)។

ជាការកត់សម្គាល់ ប្រទេសចិនគឺជាទីផ្សារចម្បងរបស់កម្ពុជា ដែលគ្របដណ្តប់លើការនាំចេញសរុប​របស់កម្ពុជា ចំនួន ៤២.៤៣% ដែលមានទឹកប្រាក់សរុបចំនួន ៧៧.៤២ លានដុល្លារសហរដ្ឋអាមេរិក។ បន្ទាប់ទៅ ប្រទេសនៅក្នុងទ្វីបអ៊ឺរ៉ុបចំនួន ២៥ប្រទេសស្ថិតនៅលេខរៀងទី២ ដោយគ្របដណ្ដប់ការនាំ ចេញចំនួន ៣៧.៩៣% ដែលគិតជាទឹកប្រាក់ប្រមាណជា ៧១.៩៩ លាន ដុល្លារសហរដ្ឋអាមេរិក
និងប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ឈរនៅលំដាប់លេខ៣ ដោយគ្របដណ្ដប់ការនាំចេញចំនួន ៧.៨៦%។ ក្នុងនោះប្រទេសហ្វីលីពីន ជាទីផ្សារថ្មីសម្រាប់កម្ពុជា ដែលប្រទេសនេះ​ទើបនាំចេញក្នុង​បរិមាណ​ធំ​ជាលើកទី១ ក្នុងចំនួន ២ ៥៧៥ តោន ក្រៅពីនេះទីផ្សារផ្សេងៗ ចំនួន ២០ គោលដៅស្មើនឹង ១០.៧៨%។

ដោយឡែកប្រភេទអង្ករដែលបាននាំចេញនេះរួមមាន អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៨៣.៤៩% អង្ករ ស ចំនួន ១០.៨៧% អង្ករចំហុយ ៣.៧១% និងអង្ករសរីរាង្គចំនួន ១.៩៣% ៕


អត្ថបទទាក់ទង