Close

ខេត្តស្វាយរៀងទទួលបានគម្រោងវិនិយោគថ្មីៗចំនួន ៣ ដែលបោះទុនប្រមាណ ១៦ លានដុល្លារ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣ សង្គម
ខេត្តស្វាយរៀងទទួលបានគម្រោងវិនិយោគថ្មីៗចំនួន ៣ ដែលបោះទុនប្រមាណ ១៦ លានដុល្លារ ខេត្តស្វាយរៀងទទួលបានគម្រោងវិនិយោគថ្មីៗចំនួន ៣ ដែលបោះទុនប្រមាណ ១៦ លានដុល្លារ

ភ្នំពេញ ៖ រដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តគម្រោងវិនិយោគថ្មីៗចំនួន ៣ ដែលគ្រោងបោះទុនវិនិយោគប្រមាណ ១៦ លានដុល្លារនៅខេត្តស្វាយរៀង ហើយនឹងបង្កើតឱកាសការងាររាប់ពាន់កន្លែងជូនប្រជាពលរដ្ឋ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹកអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- “QINGDAO ZHONGMIAN (CAMBODIA) KNITTING CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគប្រមាណ ៦,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៤១០កន្លែង។

២- “HUIYAO YAOXING PLASTIC PACKAGING PRODUCTS (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតបាវ និងសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគប្រមាណ ៥,៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៩៥កន្លែង។

៣- “ DONG WANG PAPER INDUSTRY (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងសម្ភារៈវេចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ-ផាក, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគប្រមាណ ៣,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៨៦កន្លែង៕



អត្ថបទទាក់ទង