Close

ឯកឧត្តម សាយ សំអាល់ ៖ ការងារគ្រប់គ្រងតំបន់ការពារធម្មជាតិ គឺដើម្បីបំពេញតម្រូវការប្រជាជន និងឧត្តមប្រយោជន៍ជាតិ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣ សង្គម
ឯកឧត្តម សាយ សំអាល់ ៖ ការងារគ្រប់គ្រងតំបន់ការពារធម្មជាតិ គឺដើម្បីបំពេញតម្រូវការប្រជាជន និងឧត្តមប្រយោជន៍ជាតិ ឯកឧត្តម សាយ សំអាល់ ៖ ការងារគ្រប់គ្រងតំបន់ការពារធម្មជាតិ គឺដើម្បីបំពេញតម្រូវការប្រជាជន និងឧត្តមប្រយោជន៍ជាតិ

ភ្នំពេញ : ការងារគ្រប់គ្រងតំបន់ការពារធម្មជាតិ គឺដើម្បីបំពេញនូវតម្រូវការរបស់ប្រជាជន និងឧត្តមប្រយោជន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតីបិទ«វគ្គបណ្តុះបណ្តាលតម្រង់ទិសលើអភិបាលកិច្ចគ្រប់គ្រង និងចុះបញ្ជីដីរដ្ឋសម្រាប់តំបន់ការពារធម្មជាតិ» នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថា ការងារគ្រប់គ្រងតំបន់ការពារធម្មជាតិ គឺដើម្បីបំពេញនូវតម្រូវការរបស់ប្រជាជន និងឧត្តមប្រយោជន៍សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលតំបន់ការពារធម្មជាតិទាំងអស់ គឺជាសសរកន្លោងទ្រទ្រង់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន។ ការការពារ និងអភិរក្សធនធានធម្មជាតិ គឺបង្កើនជម្រើសមុខរបរឱ្យសហគមន៍មានឱកាសគិតគូរពីប្រភពចំណូលផ្សេង ក្រៅពីការពឹងផ្អែកលើធនធានធម្មជាតិ ដូចជា ការចិញ្ចឹមសត្វ ដំណាំជុំវិញផ្ទះ ដើម្បីធានាបាននូវសន្តិសុខស្បៀងសម្រាប់គ្រួសារ និងសហគមន៍។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញនិងលើកទឹកចិត្តឱ្យស្នាក់ការតំបន់ការពារធម្មជាតិទាំងអស់ ចិញ្ចឹមសត្វ និងការដាំដុះ សម្រាប់បម្រើឱ្យតម្រូវការរបស់អង្គភាពផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងទៀតថា មន្ត្រីក្រសួងបរិស្ថាន គួរគិតគូរ អំពីតម្លៃសេដ្ឋកិច្ចរបស់តំបន់ការពារធម្មជាតិ ជម្រើសកម្សាន្ត លំហែ និងទេសចរណ៍របស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេស ជំរុញការចុះបញ្ជីតំបន់ការពារធម្មជាតិឱ្យស្របតាមនីតិវិធីជាធរមាន ដោយមានការចូលរួមពីក្រសួងមហាផ្ទៃ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់៕

អត្ថបទទាក់ទង