Close

ណាតូបង្កើនចំនួនវត្តមានយោធាទ្វេដងនៅអឺរ៉ុបខាងកើតចាប់តាំងពីឆ្នាំ២០២១

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
ណាតូបង្កើនចំនួនវត្តមានយោធាទ្វេដងនៅអឺរ៉ុបខាងកើតចាប់តាំងពីឆ្នាំ២០២១ ណាតូបង្កើនចំនួនវត្តមានយោធាទ្វេដងនៅអឺរ៉ុបខាងកើតចាប់តាំងពីឆ្នាំ២០២១

បរទេស ៖ អង្គការណាតូបានបង្កើនចំនួនយោធាដែលមានមូលដ្ឋាននៅក្នុងតំបន់អឺរ៉ុបខាងកើតដល់ទ្វេដងតាំងតែពីឆ្នាំ២០២១ពោលគឺចាប់តាំងតែពីពេលដែលមានត្រឹមតែ៥,០០០នាក់មកដល់បច្ចុប្បន្នមានប្រមាណជា១០,០០០នាក់មកហើយ។

តួលេខដែលត្រូវបានបង្ហាញដោយអ្នកនាំពាក្យរបស់អង្គការណាតូតាំងតែពីដើមសប្តាហ៍កន្លងមក បានអះអាងដែរថាប្រធានអង្គការណាតូ លោក Jens Stoltenberg កំពុងរៀបចំផែនការឲ្យចំនួននេះកើនឡើងដល់ទៅ៣០ដង ប៉ុន្តែដោយមិនចាំបាច់បំពាក់សំភារៈនោះឡើយ។

គួរឲ្យដឹងដែរថា គិតចាប់តាំងតែពីពេលមានប្រតិបត្តិការយោធានៅក្នុងប្រទេសអ៊ុយក្រែនមកក្រុមប្រយុទ្ធថ្មីរបស់អង្គការណាតូត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបដែលក្នុងនោះមាននៅប្រទេសប៊ុលហ្គារី, ប្រទេសហុងគ្រី, ប្រទេសរ៉ូមេនី និងប្រទេសស្លូវ៉ាគី។

ក្រុមទាំង៤នេះនឹងត្រូវប្រតិបត្តិការស្រដៀងគ្នាទៅនឹងក្រុម៤ផ្សេងទៀតដែលមានដំណើរការស្រាប់ និងកំពុងស្ថិតនៅក្នុងប្រទេសជាប់ជាមួយនឹងព្រំដែនរុស្ស៊ី ដូចជា ប្រទេសអេស្តូនី, ប្រទេសឡាតវៀ, ប្រទេសលីទុយនេស៊ី និងប្រទេសប៉ូឡូញ។

បច្ចុប្បន្នក្រុមទាំង៨មានយោធារបស់អង្គការណាតូសរុបដល់ទៅ ១០០,០០នាក់ធៀបទៅនឹងកាលពីឆ្នាំ២០២១ដែលគ្រានោះណាតូមានតែ៤ក្រុម និងយោធាសរុបត្រឹម៥,០០០នាក់៕

អត្ថបទទាក់ទង