Kante ចាកចេញពី Chelsea ទៅក្រសោបលុយធំនៅអារ៉ាប៊ីសាអូឌីត
នៅទីក្រុងឡុងដ៍ កាលពីយប់មិញ ក្លឹប Al Ittihad របស់អារ៉ាប៊ីសាអូឌីតបានដាក់សំណើផ្តល់ជូន Kante នូវកិច្ចសន្យាជាមួយនឹងលក្ខខណ្ឌដ៏គួរឱ្យទាក់ទាញបំផុត។
ក្រុមអារ៉ាប៊ីសាអូឌីត សុខចិត្តផ្តល់ប្រាក់ឈ្នួល ១០០ លានអឺរ៉ូក្នុងមួយឆ្នាំ សម្រាប់ Kante ។ លើសពីនេះ លោកក៏មានសិទ្ធិទទួលបានកម្រៃផ្សេងៗទៀតផងដែរ។
ខ្សែបម្រើសញ្ជាតិបារាំងរូបនេះ នឹងក្លាយជាភ្នាក់ងារឥតគិតថ្លៃ នៅចុងខែនេះ នៅពេលដែលកិច្ចសន្យារបស់គាត់ជាមួយ Chelsea ផុតកំណត់។
មែនទែនទៅ Kante បានបង្ហាញពីបំណងចង់បន្តស្នាក់នៅ Stamford Bridge ប៉ុន្តែការចរចាលើកិច្ចសន្យា ថ្មីត្រូវបានជាប់គាំង តាំងពីខែមីនា មកម្លេះ។
ក្រោមការដឹកនាំរបស់ម្ចាស់ក្លិបថ្មី លោក Todd Boehly ក្លិបតោខៀវ Chelsea ចង់រៀបចំក្រុមថ្មីឡើងវិញ ជាមួយនឹងកីឡាករវ័យក្មេង និងកីឡាករថ្មី។ ដូច្នេះហើយ ពួកគេមិនចាប់អារម្មណ៍ក្នុងការរក្សា Kante ឡើយ។
ចំពោះ ក្លិបអ្នកមានមកពីប្រទេសអារ៉ាប៊ីសាអូឌីត អ្នកតំណាង Al Ittihad បានចាប់ផ្តើមចរចាជាមួយ Kante កាលពីប៉ុន្មានថ្ងៃមុន។
ពួកគេចង់ឈានដល់កិច្ចព្រមព្រៀងជាមួយ Kante ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន បន្ទាប់ពីទើបតែបានប្រកាសពីការនាំចូល Karim Benzema ។
មិនតែប៉ុណ្ណោះ ក្លឹបអ្នកមាននៃប្រទេសអារ៉ាប៊ីសាអូឌីត ក៏កំពុងចង់នាំយកតារាកំពូលផ្សេងទៀតដូចជា Lionel Messi, Serge Busquets, Paul Pogba ជាដើម ដើម្បីបង្កើនប្រជាប្រិយភាពលីគបាល់ទាត់របស់ខ្លួន និងដើម្បីឈ្នះសិទ្ធិធ្វើម្ចាស់ផ្ទះ World Cup ឆ្នាំ 2030៕