ក្ដៅៗ ! មន្ត្រីប៉ូលីសចុះអនុវត្តច្បាប់ពាក់ស្បៃឃ្លុំមុខបកស្រាយឆ្លើយតបនឹងសារព័ត៌មានគ្មានវិជ្ជាជីវៈដែលប្រមាថខ្លួនដូចចោរ
បន្ទាប់ពីឃើញសារព័ត៌មានក្នុងស្រុកមួយ (CEN) ចេញផ្សាយដៀលប្រមាថយ៉ាងធ្ងន់ធ្ងរមកលើខ្លួនដែលជាមន្ត្រីប៉ូលីសចុះអនុវត្តច្បាប់ជួយសម្រួលចរាចរណ៍ទាំងកណ្ដាលថ្ងៃក្ដៅ ដោយប្រៀបទៅនឹងចោរនោះ ម្ចាស់គណនី face book ដែលមានឈ្មោះ Raksmey My ដែលអះអាងថាខ្លួនជាមន្ត្រីស្ថិតក្នុងរូបភាពដែលត្រូវបានចេញផ្សាយចេញមុខបកស្រាយបញ្ជាក់យ៉ាងច្បាស់ៗ។
តាមរយៈគណនីផ្ទាល់ខ្លួន មន្ត្រីប៉ូលីសរូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា : « ឥឡូវខ្ញុំសុំបង្ហាញមុខរបស់ខ្ញុំអោយស្គាល់តែម្តង គ្រាន់តែខ្ញុំពាក់ស្បៃឃ្លុំមុខចុះធ្វើការហាលថ្ងៃក្ដៅ ដើម្បីការពារកម្ដៅ និងធូលីដីសោះ 🙏
ស្រាប់តែមានផេកមួយនេះលួចថតយករូបខ្ញុំទៅផុសថាខ្ញុំឃ្លុំមុខដូចចោរ 👎 ហើយមុននឹងចោទខ្ញុំថាជាចោរ មានដឹងប្រវត្តិ និងប្រភពខ្ញុំមកពីណាអត់ ហើយខ្ញុំបានទៅលួចប្លន់ទ្រព្យសម្បត្តិរបស់អ្នកឯងអីខ្លះហើយឬនៅ👎👎👎
សូមយកខួរក្បាលរបស់អ្នកមកគិតពិចារណាផងមុននឹងវាយប្រហារគេ👎👎👎
ប៉ុន្តែបើខ្ញុំធ្វើការអនុវត្តច្បាប់ចរាចរណ៍ខុស និងល្មើសដែលច្បាប់ចរាចរណ៍ដែលបានចែងក្នុងមាត្រា សូមវាយប្រហារចុះខ្ញុំនឹងទទួលយកគ្រប់យ៉ាង🙏🙏🙏
គួរបញ្ជាក់ផងដែរថា មន្ត្រីប៉ូលីសពាក់ស័ក្ដិ១រូបនេះ ក្រៅពីបម្រើការងារក្នុងនាមជាប៉ូលីសជួយសម្រួលចរាចរណ៍ផ្តល់ប្រយោជន៍ដល់សង្គមនោះ លោកក៏ជាកីឡាករជម្រើសជាតិផ្នែកបាល់ទះដែលទើបតែប្រកួតដណ្ដើមយកកិត្តិយសជូនប្រទេសជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែ៕