Close

ប៉ូឡូញ បញ្ជាទិញមីស៊ីល Hellfire II ច្រើនរយគ្រាប់សម្រាប់កងកម្លាំងឧទ្ធម្ភាគចក្រ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
ប៉ូឡូញ បញ្ជាទិញមីស៊ីល Hellfire II ច្រើនរយគ្រាប់សម្រាប់កងកម្លាំងឧទ្ធម្ភាគចក្រ ប៉ូឡូញ បញ្ជាទិញមីស៊ីល Hellfire II ច្រើនរយគ្រាប់សម្រាប់កងកម្លាំងឧទ្ធម្ភាគចក្រ

បរទេស ៖ រដ្ឋាភិបាលនៃប្រទេសប៉ូឡូញបានឈានទៅដល់ការចុះហត្ថលេខាក្នុងការបញ្ជាទិញមីស៊ីលប្រភេទ Hellfire II ប្រមាណជា៨០០គ្រាប់ដើម្បីអាចបំពាក់ជាមួយនឹងឧទ្ធម្ភាគចក្រប្រយុទ្ធប្រភេទ Boeing AH-64E Apaches ។

កុងត្រានៃការបញ្ជាទិញ និងលក់មីស៊ីលដែលជាផលិតផលផលិតដោយក្រុមហ៊ុន Lockheed Martin ត្រូវបានចុះហត្ថលេខាដោយក្រសួងតំណាងពីខាងរដ្ឋាភិបាលប៉ូឡូ និងរដ្ឋាភិបាលរបស់ទីក្រុងវ៉ាស៊ិនតោន ហើយទំហំនៃកិច្ចព្រមព្រៀងមានតម្លៃប្រមាណជា១៥០លានដុល្លារខណៈដែលការដឹកជញ្ជូននឹងអាចចាប់ផ្តើមនៅក្នុងឆ្នាំនេះនិងអូសបន្លាយរហូតទៅដល់ឆ្នាំ២០២៩។

ឧបនាយករដ្ឋមន្ត្រីប៉ូឡូញ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិផងលោក Mariusz Blaszczak បានថ្លែងនៅលើបណ្តាញ Twitter របស់ខ្លួនកាលពីថ្ងៃអង្គារថា៖អាវុធទាំងនោះនឹងប្រើប្រាស់សម្រាប់បំពាក់ជាមួយនឹងកងកម្លាំងឧបទ្ធម្ភាគចក្រប្រយុទ្ធរបស់យើងដូចជា AW149 និងឧបទ្ធម្ភាគចក្រថ្មីដែលទើបតែបញ្ជាទិញ AH-64E Apache។

រំលឹកដែរថា កាលពីខែកក្កដាឆ្នាំ២០២២កន្លងទៅនេះរដ្ឋាភិបាលប៉ូឡូញបានចុះហត្ថលេខាក្នុងការបញ្ជាទិញឧបទ្ធម្ភាគចក្រប្រភេទ AW149 helos ចំនួន៣២គ្រឿងដែលផលិតដោយក្រុមហ៊ុនអ៊ីតាលី Leonardoហើយឧទ្ធម្ភាគចក្រនទាំងនេះនឹងត្រូវចាប់ផ្តើមដឹកជញ្ជូនមកកាន់ប្រទេសប៉ូឡូញចាប់ពីឆ្នាំ២០២៣នេះដល់ឆ្នាំ២០២៩ខាងមុខនេះផងដែរ។

កាលពីឆ្នាំទៅក្រសួងការពារជាតិប៉ូឡូញក៏បានធ្វើការស្នើសុំទៅកាន់សហរដ្ឋអាមេរិកដើម្បីបញ្ជាទិញឧទ្ធម្ភាគចក្រ Ah-64E Apaches ចំនួន៩៦គ្រឿងដែរ ប៉ុន្តែរហូតមកដល់ពេលនេះកិច្ចព្រមព្រៀងនេះស្ថិតនៅក្នងការរងចាំនៅឡើយ៕

អត្ថបទទាក់ទង