ម្ចាស់មេដាយចំនួនចំនួន៥ ពៅ សុខា ៖ « ជោគជ័យមួយនេះគឺសម្រាប់ប្រទេសជាតិរបស់ខ្ញុំ
ភ្នំពេញ ៖ កីឡាការិនីវ៉ូវីណាមរបស់កម្ពុជា ពៅ សុខា បានបញ្ចប់ភារៈកិច្ចរបស់ខ្លួនហើយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដោយដណ្ដើមបានមេដាយចំនួន៥គ្រឿង ក្នុងនោះមាន មេដាយមាស ៣គ្រឿង ប្រាក់ ១គ្រឿង និងសំរិទ្ធ ១គ្រឿង។
ក្រោយបញ្ជប់ភារៈកិច្ចនៅស៊ីហ្គេមភ្លាម កីឡាការិនី ដ៏ស្រស់សោភារូបនេះ បានបង្ហោះក្នុងទំព័រហ្វេសប៊ុកផ្លូវការណ៍របស់ខ្លួនថា ៖ « ជោគជ័យមួយនេះគឺសម្រាប់ប្រទេសជាតិរបស់ខ្ញុំ I did it for my country ។ ការប្រកួត SEA Games នៅកម្ពុជារបស់នាងខ្ញុំត្រូវបានបញ្ចប់ហើយ ជាលទ្ធផលនាងខ្ញុំទទួលបាន មេដាយមាស៣ ប្រាក់១ សំរឹទ្ធ១ ( ក្តីស្រមៃ តួនាទី ដែលប៉ង់ប្រាថ្នានាងខ្ញុំបានបំពេញអោយប្រទេសជាតិរួចហេីយ ) អរគុណសន្តិភាព »។
គួររំលឹកថា កីឡាការិនី ពៅ សុខា ធ្លាប់ឈ្នះពានរង្វាន់ជាច្រើនរួមមាន៖
ពានរង្វាន់ World Championship ក្នុងឆ្នាំ២០១៧ នៅប្រទេសឥណ្ឌា, ពានរង្វាន់ World Championship ក្នុងឆ្នាំ២០១៩ នៅកម្ពុជា,ឈ្នះមេដាយសំរិទ្ធ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ក្នុងឆ្នាំ២០២២ និងឈ្នះក្នុងព្រឹត្តិការណ៍កីឡាថ្នាក់ជាតិជាច្រើនទៀត៕